ក្រុម Bayern Munich បានខកចិត្តយ៉ាងខ្លាំង បន្ទាប់ពីមកភ្លាត់ចាញ់ក្រុម Borussia Moenchengladbach ក្នងលទ្ធផល ២-១ យ៉ាងប្រថិតប្រថោយ យប់មិញនេះ។
នេះគឺជាការបរាជ័យលើកដំបូងហើយ របស់ក្រុម Bayern Munich ក្រោមការដឹកនាំរបស់លោក Jupp Heynckes ប៉ុន្មានខែកន្លងមកនេះ។ ជាក់ស្តែងណាស់ ក្រុម Bayern Munich ត្រូវបានក្រុម Borussia Moenchengladbach យកឈ្នះក្នុងលទ្ធផល ២-១ ដែលជាការស៊ុតរបស់កីឡាករ Thorgan Hazard នៅនាទីទី៣៩ តាមរយៈការទាត់បាល់ ១១ម៉ែត្រ និងការស៊ុតរបស់កីឡាករ Matthias Ginter នៅនាទីទី៤៤ ដែលធ្វើឲ្យ ក្រុមម្ចាស់ផ្ទះនាំមុខលើក្រុម Bayern Munich ក្នុងតង់ទី១ ក្នុងលទ្ធផល ២-០ ។
យ៉ាងណាវិញ ឈានចូលដល់តង់ទី២ ក្រុម Bayern Munich បានចាប់ផ្តើមវាយបកយ៉ាងខ្លាំងមកវិញ រហូតដល់នាទីទី៧៤ ខ្សែបម្រើឈីលី Arturo Vidal អាចរកគ្រាប់បាល់ ១គ្រាប់តាមពីក្រោយឲ្យក្រុម Bayern Munich វិញ។ ក៍ប៉ុន្តែ ក្រុម Bayern Munich មិនអាចបន្តរកគ្រាប់បាល់បានទៀតឡើយ ដោយរក្សាលទ្ធផលនេះ រហូតដល់ចប់ការប្រកួត ធ្វើឲ្យ Bayern Munich របូតពិន្ទុ ក្នុងសប្តាហ៍នេះ ព្រមទាំងស្គាល់ចាញ់ ការប្រកួតលើកដំបូងក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មី លោក Jupp Heynckes ។
ក្រុម Bayern Munich នៅតែរក្សាតំណែង កំពូលតារាងដដែល ដោយមាន៣ពិន្ទុនៅលើក្រុម RB Leipzig ខណៈក្រុម Dortmund កាន់តែឃ្លាតឆ្ងាយពីតំបន់កំពូលតារាង Bundesliga ។
https://www.youtube.com/watch?v=k3FQorALo-s
មតិយោបល់