ព័ត៌មានកីឡា

ប៊ែលហ្សិកតែងតាំង Roberto Martínez ធ្វើជាគ្រូបង្វឹក

ក្រុមបាល់ទាត់ជម្រើសជាតិប៊ែលហ្សិកបានប្រកាសតែងតាំងលោក Roberto Martínez ធ្វើជាគ្រូបង្វឹកផ្លូវការហើយ ដើម្បីជំនួសតំណែងលោក Marc Wilmots ដែលចាកចេញកាលពីចប់ Euro 2016។

សហព័ន្ធបាល់ទាត់ប៊ែលហ្សិកបានធ្វើសេចក្ដីថ្លែងការណ៍កាលពីយប់មិញនេះថា៖ “យើងសូមប្រកាសជាសាធារណៈថាលោក Martínez នឹងចូលមកដឹកនាំក្រុមជម្រើសជាតិយើងចាប់ពីពេលនេះតទៅ។ គាត់មានសមត្ថភាពគ្រប់គ្រាន់ក្នុងការដឹកនាំក្រុមឱ្យទទួលបានជោគជ័យក្នុងពេលខាងមុខនេះ”។

Martínez ជាអតីតគ្រូបង្វឹករបស់ក្រុម Everton ដែលទើបតែចាកចេញពីតំណែងកាលពីពេលថ្មីៗនេះទេ ខណៈដែលបុរសវ័យ៤៣ឆ្នាំរូបនេះ ក៏មិនទាន់បានដឹកនាំក្រុមលើកពានអ្វីនោះដែរ៕

Dries Mertens of Belgium and Eden Hazard of BelgiumCToTRoyWIAAkQPw.jpg_large-e1447426831917-630x419The Belgian national football team poses for a photograph before the 2014 World Cup Qualifying football match between Belgium and Serbia at the King Baudouin stadium in Brussels on June 7, 2013. AFP PHOTO / JOHN THYS (Photo credit should read JOHN THYS/AFP/Getty Images)

មតិយោបល់