ក្រុមបាល់ទាត់ Inter Milan បានស្គាល់ជាតិ ក្នុងការឡើងទៅឈរកំពូលតារាង Serie A ហើយ ក្រោយពីបន្តមកយកឈ្នះលើក្រុមម្ចាស់ផ្ទះ Cagliari ក្នុងលទ្ធផល ៣-១ យប់មិញនេះទៀត។
នេះគឺជាលេងយ៉ាងល្អ សម្រាប់ក្រុម Inter Milan ក្នុងជំនួបក្រៅដីយប់មិញនេះ ដែលក្រុមយក្សអ៊ីតាលីមួយនេះ នៅតែធ្វើបានល្អដដែល ក្នុងការដណ្តើមយក ៣ពិន្ទុបន្ត ទៀត។ ជាក់ស្តែងណាស់ Inter Milan បានយកឈ្នះលើក្រុមម្ចាស់ផ្ទះ Cagliari ក្នុងលទ្ធផលយាងប្រសើរ ៣-១ យប់មិញនេះ ដែលធ្វើឲ្យ Inter ឡើងទៅឈរកំពូលតារាងបណ្តោះអាសន្នសិន។ ក្នុងនោះដែរ ៣គ្រាប់របស់ Inter Milan រកបានដោយខ្សែប្រយុទ្ធ អាហ្សង់ទីន Mauro Icardi ចំនួន២គ្រាប់ ដោយស៊ុតបាននៅនាទីទី២៩ និង៨៣ និងកីឡាករ Marcelo Brozovic ១គ្រាប់ ដែលស៊ុតបាននៅនទីទី៥៥ ខណៈក្រុម ម្ចាស់ផ្ទះ Cagliari វិញ អាចវាយបកមកវិញ បានត្រឹម១គ្រាប់ប៉ុណ្ណោះ ធ្វើបានដោយកីឡាករ Leonardo Pavoletti នៅនាទីទី៧១ ។
ដូច្នេះហើយ ក្រុម Inter Milan បានឡើងទៅឈរកំពូលតារាងបណ្តោះអាសន្ន ដោយមាន ៣៦ពិន្ទុលើក្រុម Napoli ១ពិន្ទុ តែនៅសល់១ប្រកួតទៀត សម្រាប់យប់នេះ។ ម្យ៉ាងវិញទៀតនោះ អ្វីដែលជាការធ្វើបានយ៉ាងល្អ សម្រាប់ក្រុម Inter Milan នោះ គឺក្រុមយក្សអ៊ីតាលីមួយនេះ មិនទាន់ស្គាល់ការចាញ់ម្តងណាឡើយ ក្នុងរដូវកាលនេះ ដលយឆ្លងកាត់ការប្រកួត ១៤លើកកន្លងមក Inter Milan ឈ្នះ១១ និងស្មើ៣ មិនដែលចាញ់ឡើយ។
ហេតុនេះហើយ រង់ចាំមើលទាំងអស់គ្នាថា នៅនៅការប្រកួតទីប៉ុន្មាន ទើបធ្វើឲ្យក្រុម Inter Milan ស្គាល់ការបរាជ័យនោះ ខណៈ Juventus , Roma និង AC Milan សុទ្ធសឹងបរាជ័យក្រោម ស្នាដៃក្រុម Inter Milan ចំណែកក្រុម Napoli វិញ លេងបានត្រឹមស្មើក្នុងដីខ្លួនឯងទៀតនោះ។
https://www.youtube.com/watch?v=MR2EYup6lOE
មតិយោបល់