ក្រុមលេងឡើងជើង ដូចទឹកបាក់ទំនប់ Manchester City នៅតែបន្តជោគជ័យរបស់ខ្លួន ដោយពុំទាន់មានក្រុមណាមួយ អាចយកឈ្នះបានឡើយ ក្រោយពីយកឈ្នះក្រុម Huddersfield Town យប់មិញទៀតនោះ។
នេះគឺជាជ័យជម្នះផ្ទួនៗ ដែលក្រុម Manchester City ធ្វើបានក្នុងរដូវកាលនេះ ដោយមិនទាន់មានក្រុមណាមួយ អាចផ្តួលបាន នាការប្រកួតកន្លងមកនេះ។ ជាក់ស្តែងណាស់ យប់មិញនេះ ក្រុមដែមមានទម្រង់លេងល្អមួយនេះ បានយកឈ្នះក្រុម ម្ចាស់ផ្ទះ Huddersfield Town ក្នុងលទ្ធផល ២-១បន្តទៀត។ ក្នុងការប្រកួតនេះ ក្រុម ម្ចាស់ផ្ទះ បានរកគ្រាប់បាល់១គ្រាប់មុន នៅចុងម៉ោងនៃតង់ទី១ នៃនាទីទី៤៥ តាមរយៈការទាត់ចូលទីខ្លួនឯង របស់កីឡាករ Nicolas Otamendi ដែលធ្វើឲ្យក្រុមម្ចាស់ផ្ទះ មានទឹកមាត់លេបយ៉ាងខ្លាំង។
យ៉ាងណាវិញ នៅដើមតង់ទី២ ពោលនៅនាទីទី៤៧ ខ្សែប្រយុទ្ធអាហ្សង់ទីន Sergio Aguero ទាត់បាល់ ១១ម៉ែត្រ តាមស្មើមកវិញ និងនៅចុងតង់នាទីទី២ នាទីទី៨៤ ខ្សែប្រយុទ្ធអង់គ្លេស Raheem Sterling ស៊ុតគ្រាប់ជ័យជម្នះឲ្យក្រុម Manchester City បន្តភាពមិនស្គាល់ចាញ់របស់ក្លិបមួយនេះ។ ដូច្នេះហើយ ក្រុមបាល់ទាត់ Manchester City នៅតែបន្តឈរកំពូលតារាង នៃ Premier League ដដែល ដោយឆ្លងកាត់ ១៣ ប្រកួតកន្លងមក ឈ្នះ១២ និងស្មើ១ប្រកួត មាន ៣៧ពិន្ទុ តាមពីក្រោយដោយក្រុមបីសាចក្រហម Manchester United ដែលមានត្រឹម ២៩ពិន្ទុប៉ុណ្ណោះ។
គួរបញ្ជាក់ផងដែរថា ក្រុម Huddersfield Town នេះ គឺជាក្រុមចំណូលថ្មី ដែលទើបប្រមូតឡើងពី Championahip មក តែក្រុមមួយនេះ បានយកឈ្នះក្រុមបីសាចក្រហម Manchester United នាពេលកន្លងមកខណៈមកប៉ះក្រុម Manchester City មិនងាយស្រួលដូចជួប Man Utd ឡើយ។
https://www.youtube.com/watch?v=cDrHlazktqc
មតិយោបល់