ភ្នំពេញៈ បុរសម្នាក់ បើករថយន្តកាមរីឆ្លាម សុីញ៉ូបំណងឡើងលើស្ពានអាកាសស្ទឹងមានជ័យ ស្រាប់តែត្រូវយុវជន៣នាក់ ជិះម៉ូតូមកពីក្រោយចាប់ហ្វ្រាំងមិនទាន់ ជ្រុលបុកបាក់កញ្ចក់ម្ខាង និងបណ្តាលឲ្យយុវជនម្នាក់រងរបួសបែកក្បាលហូរឈានពេញមុខ និងឈ្លោះប្រកែកគ្នារហូតផ្ទុះហិង្សាដេញវាយតប់គ្នាផ្អើលសមត្ថកិច្ច កាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅគល់ស្ពានអាកាសស្ទឹងមានជ័យ តាមបណ្តោយផ្លូវលេខ២៧១ ស្ថិតក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក។
មុនពេលកើតហេតុគេបានឃើញបុរសម្នាក់បើករថយន្តម៉ាកកាមរីឆ្លាម ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2N-1662 ធ្វើដំណើរតាមបណ្តោយ២៧១ ទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុក៏បត់ឆ្វេងបំណងទៅឡើងលើស្ពានអាកាសស្ទឹងមានជ័យ ភ្លាមនោះស្រាប់តែមានយុវជន៣នាក់ ជិះម៉ូតូម៉ាកMSX ពណ៌ខ្មៅលាយស ពាក់ស្លាកលេខ បន្ទាយមានជ័យ 1N-2354 មកពីក្រោយចាប់ហ្វ្រាំងមិនទាន់ក៏ជ្រុលបុកចំចំហៀង បណ្តាលឲ្យដួលបោកក្បាលបែកហូរឈាមស្រោចខ្លួន។ ចំណែករថយន្តបាក់កញ្ចក់ម្ខាង ហើយភ្លាមនោះភាគីទាំងសងខាងបានឈ្លោះគ្នានិងដេញវាយគ្នាពេញផ្លូវបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចចុះមកអន្តរាគមន៍ភ្លាមៗ។
ក្រោយពេលកើតហេតុសមត្ថកិច្ចធ្វើកាវាស់វែងយកម៉ូតូនិងរថយន្តទៅរក្សាទុកនៅអធិកានគរបាលខណ្ឌទួលគោករង់ចាំដោះស្រាយពេលក្រោយតាមច្បាប់បន្តទៀត៕
https://youtu.be/2YCsxcK1r0U










មតិយោបល់