គ្រូបង្វឹកបារាំង របស់ក្រុមស្តេចស Real Madrid លោក Zinedine Zidane បានបញ្ជាក់យ៉ាងច្បាស់ ពីអនាគត់របស់ខ្សែប្រយុទ្ធវែល Gareth Bale ដែលមិនចាកចេញ ពីក្រុម Real Madrid នៅរដូកាលនេះឡើយ។
បន្ទាប់ពីមានការចុះផ្សាយ នាពេលកន្លងមក អំពីការចាកចេញ របស់ Gareth Bale ទៅកាន់ Premier League នាខែមករានេះ លោក Zidane បានចេញមុខមកបញ្ជាក់រឿងនេះ។ ជាក់ស្តែងណាស់ បើតាម Daily Star បានឲ្យដឹងថា លោក Zidane ពិតជាមានបំណងលក់ ខ្សែប្រយុទ្ធ Gareth Bale មែន តែមិនមែនលក់នៅខែមករាខាងមុខនេះឡើយ។ ក្នុងនោះដែរ គ្រូបង្វឹកបារាំងរូបនេះ បានឲ្យដឹងបន្ថែមទៀតថា លោកមិនលក់ កីឡាករណាម្នាក់ឡើយ លោកមានតែទិញកីឡាករមកបន្ថែមប៉ុណ្ណោះ ដើម្បីរៀបចំទម្រង់លេងថ្មី ដែលលោកគ្រោងទុក ក្នុងពេលដ៍ខ្លីខាងមុខនេះ ។
យ៉ាងណាវិញ Zidane បានផ្តោតទៅលើ Bale ខ្លាំងជាងគេ ព្រោះថា ថ្វីបើមានពត៌មាននៃការចាកចេញ ក៍ដោយ តែលោកចង់ឲ្យ Bale ប្រើប្រាស់ រដូវកាលនេះ ដើម្បីជារដូវកាលចុងក្រោយ សម្រាប់កីឡាកររូបនេះ។ គួរបញ្ជាក់ផងដែរថា Bale ២រដូវកាលចុងក្រោយនេះ ធ្លាក់ទម្រង់លេងយ៉ាងខ្លាំង បន្ទាប់ពីកីឡាកររូបនេះ បានរងរបួសញ៉ាំញី ប៉ុន្មានលើកមកនេះ។ ម្យ៉ាងទៀតនោះ Real Madrid បានត្រៀមនាំយក កីឡាករល្អៗ មបន្ថែមនៅតំបន់ប្រយុទ្ធ រួចមកហើយ ដែលអាចធ្វើឲ្យ Gareth Bale ត្រូវអង្គុយមើល ច្រើនជាងមុន។
ដូច្នេះហើយ លោក Zinedine Zidane នឹងលក់ Gareth Bale តែមិនមែនខែមករាខាងមុខនេះឡើយ ដោយរង់ចាំរហូតដល់ រដូវក្តៅក្រោយសិន។



មតិយោបល់