កណ្តាលៈ រថយន្តដឹកត្រី ពីប្រទេសវៀតណាម មកលក់នៅភ្នំពេញមួយគ្រឿង ពេលលក់រួចត្រឡប់ទៅវិញងងុយដេកងោក១ភាំង ជ្រុលទៅបុករបាំងក្បាលនាគចែកទ្រូងផ្លូវរងរបួសស្រាល ត្រូវបានក្រុមគ្រួសារដឹកទៅកាន់មន្ទីរពេទ្យដោយខ្លួនឯង។
ហេតុការណ៍នេះកើតឡើងកាលពីម៉ោង៥ទៀបភ្លឺថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចខាងមុខដេប៉ូលក់គ្រឿងសំណង់ លើផ្លូវលេខ២១ ភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
នគរបាលបានឲ្យដឹងថា បង្កម៉ាក ISUZU ពណ៌ស ស្លាកលេខ ភ្នំពេញ 3B-7598 អ្នកបើកបរឈ្មោះ ដា ភេទប្រុស
អាយុ៣៥ឆ្នាំ រងរបួសស្រាល ត្រូវបានក្រុមគ្រួសារបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីជួយសង្គ្រោះអាយុជីវិត។
មុនពេលកើតហេតុ គេឃើញរថយន្តខាងលើបើកបរក្នុងទិសដៅពីជើងទៅត្បូងលុះដល់កន្លែងកើតហេតុ ដោយសារអ្នកបើកបរងងុយដេកក៏បានរេចង្កូតជ្រុលទៅបុកក្បាលនាគចែកទ្រូងផ្លូវតែម្តង បណ្តាលឲ្យដាច់កង់ម្ខាង និងដាច់ក្បាលនាគខ្ទាតទៅជិតដល់ចិញ្ចើមផ្លូវម្ខាង ហើយរថយន្តបានបន្តអូសគៀបជាមួយនឹងរបាំងចែកទ្រូងផ្លូវជិត១០ម៉ែត្រ ទើបឈប់អ្នកបើកបររងរបួសស្រាល។
ក្រោយកើតហេតុនគរបាលចរាចរណ៍ បានចុះទៅដល់វាស់វែងរួចយករថយន្តខាងលើមករក្សាទុក ដោះស្រាយគ្នាតាមផ្លូវច្បាប់បន្តទៀត៕






មតិយោបល់