ក្លឹប Manchester United កំពុងតែរៀបចំគម្រោងពង្រីកកីឡដ្ឋាន Old Trafford ឱ្យក្លាយជាកីឡដ្ឋានធំជាងគេបំផុតនៅលើលោកនេះ ក្រោយពីមានការចូលរួមសហការគ្នាជាច្រើនពីក្រុមហ៊ុនធំៗ។
បើតាមការបញ្ជាក់របស់ The Sun ក្រុមបិសាចក្រហមគ្រោងនឹងជួសជុលកីឡដ្ឋានរបស់ខ្លួននៅពេលខាងមុខនេះ ដោយអាចនឹងផ្លាស់ប្ដូរទឹកដីនៃការប្រកួតរបស់គេមួយរយៈពេលសិន។ ដោយការជួសជុលពង្រីកនេះ នឹងប្រើរយៈពេលដល់ទៅជិត៣ឆ្នាំឯណោះ ទើបរួចរាល់ ហើយអាចនឹងផ្ទុកអ្នកគាំទ្របានរហូតដល់ ៨៨ ០០០នាក់។
ចំពោះការចាយវាយទៅលើការសាងសង់នេះដែរ ត្រូវបានគេដឹងថាខាងថ្នាក់ដឹកនាំរបស់ក្រុមមួយនេះកំពុងតែធ្វើការចរចាជាមួយដៃគូសហការគ្នាជាច្រើន ហើយប្រសិនបើមិនមានអ្វីប្រែប្រួលទេនោះ គឺ Old Trafford អាចនឹងប្រែឈ្មោះថ្មីផងក៏មិនដឹង ទៅតាមដៃគូសហការ។
សូមបញ្ជាក់ថានាពេលបច្ចុប្បន្ននេះ កីឡដ្ឋានធំជាងគេបំផុតនៅលើលោកនេះ ស្ថិតនៅប្រទេសកូរ៉េខាងជើង ដោយអាចផ្ទុកអ្នកទស្សនាបានរហូតដល់ ១១៤ ០០០នាក់។ ខណៈដែល Old Trafford នាពេលបច្ចុប្បន្នអាចផ្ទុកបាន ៧៥ ៦៤៣នាក់៕
មតិយោបល់