ក្រុមដែលលេងនៅលីគកំពូលបារាំង Angers កំពុងពិចារណាលើអ្នកចាំទី ដៃទី១ កីឡាករ Kawin Thamsatchanan របស់ក្រុម Muangthong United នេះបើយោងតាមរបាយការណ៍តាមប្រព័ន្ធផ្សព្វផ្សាយប្រទេសថៃ។
អ្នកចាំទីរបស់ក្រុមជម្រើសជាតិថៃ ត្រូវបានគេជឿថាត្រូវបានក្លិប Angers ដែលបច្ចុប្បន្នកំពុងឈរនៅលើទី ១៦ នៅលើតារាង Ligue 1 ក្របខ័ណ្ឌប្រទេសបារំាង។ កាលពីដើមខែតុលា កីឡាករ Kawin ត្រូវបានគេរាយការណ៍ថា បានចាកចេញពីក្រុម Muangthong ក្នុងពេលឆាប់ៗនេះ ដើម្បីទៅចូលរួម J-League របស់ប្រទេសជប៉ុន ជាកន្លែងដែលបានចាប់អារម្មណ៍គាត់យ៉ាងខ្លាំង ដូចជាក្រុម Vegalta Sendai, Shimizu S-Pulse និង Consadole Sapporo ។
ក្នុងឆ្នាំ ២០១០ កីឡាករវ័យ ២៧ ឆ្នាំរូបនេះ ត្រូវបានគេផ្តល់ឱ្យទៅហ្វឹកហាត់ដោយក្លិបយក្សនៃក្របខ័ណ្ឌ English Premier League ក្លិប Manchester United តាមការផ្តល់អនុសាសន៍របស់អតីតប្រធានក្រុម Bryan Robson ៕
មតិយោបល់