កាលពីល្ងាចថ្ងៃពុធ ទី ២៩ ខែ វិច្ឆិកា ឆ្នាំ ២០១៧ ក្នុងការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់សម្ដេច ហ៊ុន សែន នៃវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ជើងទី១ ដោយ ក្រុម ព្រះខ័នរាជស្វាយរៀង បានត្រឹមស្មើគ្នាជាមួយ អគ្គិសនីកម្ពុជា ដោយលទ្ធផល ២ទល់២ នាកីឡដ្ឋានខេត្តស្វាយរៀង។
នៅវគ្គទី១ ក្រុមភ្ញៀវអគ្គិសនីកម្ពុជា បាននាំមុខមុន ២គ្រាប់ ដែលធ្វើបានសម្រេចដោយកីឡាករ ម៉ាត់ នូរុន នៅនាទី ១ នឹង ១៨ ប៉ុន្តែអ្វីៗប្រែប្រួលក្រោយឈានចូលមកវគ្គទី២ ដោយក្រុមម្ចាស់ផ្ទះបានតាមស្មើមកវិញ ដោយកីឡាករ សុខ សំណាង ១គ្រាប់ នៅនាទី ៥៤ នឹងកីឡាករ លី សារត្ន័ រកបាន ១គ្រាប់ នៅនាទី ៨៧ ដូច្នេះហើយលទ្ធផលបានត្រឹមស្មើគ្នា ២ទល់២ នៅជើងទី១ នៃពានរង្វាន់សម្ដេច ហ៊ុន សែន (Hun Sen Cup)។
សូមជំរាបជូនថា ក្រុមទាំងពីរនឹងត្រូវប្រកួតម្តងទៀតនៅជើងទី២ នាថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧ ខាងមុខ នាវេលាម៉ោង ៦ៈ០០ នាទីល្ងាច នៅលើវាលស្មៅធម្មជាតិនៃកីឡដ្ឋានខេត្តស្វាយរៀងដដែល៕
មតិយោបល់