ព័ត៌មានកីឡា

សុីម៉ាក់ មិនធ្លាប់ឈ្នះ ភ្នំពេញក្រោន ទេក្នុងការជួបគ្នាកន្លងមក

ការប្រកួតសប្ដាហ៍ទី ១១ នៃពានរង្វាន់លីគកំពូលកម្ពុជា រដូវកាល ២០១៧ ក្លិបមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា ហៅកាត់ សុីម៉ាក់ នឹងត្រូវធ្វើការប្រកួតជាមួយ ក្លិបភ្នំពេញក្រោន នៅថ្ងៃទី ១៤ ខែ ឧសភា ឆ្នាំ២០១៧ វេលាម៉ោង ៦ល្ងាច លើកីឡដ្ឋានស្តាតចាស់ ហើយក៏មានផ្សាយផ្ទាល់តាមទូរទស្សន៍ BTV ផងដែរ។

ប្រវត្តិជួបគ្នាចំនួន ៤ របស់ក្រុមទាំងពីរ នៅក្នុងលីគកំពូលកម្ពុជា ជាលទ្ធផល មជ្ឈមណ្ឌលកំចាត់មីនកម្ពុជា មិនដែលឈ្នះ ភ្នំពេញក្រោន ម្ដងណាឡើយ ដោយ ៤ ប្រកួតចាញ់ទាំងអស់។ ខាងក្រោមជាទិន្នន័យសរុបរវាងក្រុមទាំងពីរ៖

– រដូវកាល ២០១៥ ថ្ងៃទី ១៨ ខែ កក្កដា ជើងទី១ ភ្នំពេញក្រោន ៤-១ មជ្ឍមណ្ឌលកំចាត់មីនកម្ពុជា
– រដូវកាល ២០១៥ ថ្ងៃទី ១៩ ខែ កញ្ញា ជើងទី២ មជ្ឍមណ្ឌលកំចាត់មីនកម្ពុជា ១-១០ ភ្នំពេញក្រោន
– រដូវកាល ២០១៦ ថ្ងៃទី ១២ ខែ មិថុនា ជើងទី១ ភ្នំពេញក្រោន ៤-២ មជ្ឍមណ្ឌលកំចាត់មីនកម្ពុជា
– រដូវកាល ២០១៦ ថ្ងៃទី ០៧ ខែ សីហា ជើងទី២ មជ្ឍមណ្ឌលកំចាត់មីនកម្ពុជា ០-៤ ភ្នំពេញក្រោន

គិតត្រឹមសប្ដាហ៍ទី ១១ សម្រាប់ស៊ីម៉ាក់ គឺឈ្នះ ១ ស្មើ ៤ និងចាញ់ ៥  និងកំពុងស្ថិតនៅតំបន់ដែលត្រូវកាត់ទៅលេងនៅលីគលំដាប់ទី ២ ដោយឈរនៅចំណាត់ថ្នាក់លេខ ១១ មានតែ ៧ ពិន្ទុក្នុងដៃ ខណ: ភ្នំពេញក្រោន ឈរនៅចំណាត់ថ្នាក់លេខ ៥ ក្រោយប្រកួត ១០ ប្រកួតកន្លងមកឈ្នះ ៥ ស្មើ ២ និងចាញ់ ៣ មាន ១៧ ពិន្ទុក្នុងដៃ៕

មតិយោបល់