អាមេរិកៈ រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បានជំរុញឲ្យប្រទេសទាំងអស់លើពិភពលោក កាត់ផ្ដាច់ទំនាក់ទំនងការទូត និងពាណិជ្ជកម្ម ជាមួយកូរ៉េខាងជើង បន្ទាប់ពីការធ្វើតេស្តមីស៊ីលចុងក្រោយរបស់របបមួយនេះ។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧។
ថ្លែងនៅឯក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ លោកស្រី Nikki Haley បាននិយាយថា «ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានស្នើសុំឲ្យសមភាគីចិន កាត់ផ្ដាច់ការផ្គត់ផ្គង់ប្រេង ទៅកាន់ទីក្រុងព្យុងយ៉ាង»។
ដោយលោកស្រី បានបន្ថែមថា « អាមេរិកមិនមានបំណងស្វែងរកការប៉ះទង្គិចគ្នានោះទេ តែថារបបដឹកនាំកូរ៉េខាងជើង នឹងត្រូវបានបំផ្លាញទាំងស្រុង ប្រសិនបើសង្គ្រាមផ្ទុះឡើងមែននោះ»។
សូមជំរាបថា ការព្រមាននេះ បានកើតឡើងបន្ទាប់ពីក្រុងព្យុងយ៉ាង បានបាញ់សាកល្បងមីស៊ីលរបស់ខ្លួនជាលើកដំបូង ដែលមិនធ្លាប់មានក្នុងរយៈពេលពីរខែកន្លងមក៕
មតិយោបល់