ព័ត៌មានកីឡា

អាចទៅរួចទេ ដែល Cech លេងដល់អាយុ ៤០ឆ្នាំ

នេះគឺជារឿងដ៍ភ្ញាក់ផ្អើលមួយ ដែលលោក Arsene Wenger គ្រូបង្វឹករបស់ក្រុមកាំភ្លើងធំ Arsenal បាននិយាយថា អ្នកចាំទី Petr Cech អាចលេងបានដល់​អាយុ​ ៤០ឆ្នាំនោះ ឲ្យក្រុមកាំភ្លើងធំ Arsenal ។

វាគឺជារឿងដ៍កម្រមួយ ដែលកីឡាករបាល់ទាត់ម្នាក់ អាចបន្តអាជីពលេងឲ្យក្លិបបាល់ទាត់មួយ រហូតដល់អាយុ ៤០ឆ្នាំនោះ។ យ៉ាងណាវិញ សម្រាប់លោក Arsene Wenger វិញ បានឲ្យដឹងតាមរយ: ESPN reports ថា Petr Cech អាចក្លាយជាអ្នកចាំទីរបស់ Arsenal រហូតដល់អាយុ ៤០ឆ្នាំបាន។ ជាការពិតណាស់ អ្នកចាំទីដ៍ល្អ និងពោរពេញទៅដោយបទពិសោធន៍រូបនេះ មានអាយុ ៣៣ឆ្នាំហើយ ក៍ប៉ុន្តែ សមត្ថភាពរបស់ Cech នៅតែល្អ មិនចាញ់កាលពីក្មេងឡើយ ដូចគ្នាទៅនឹងអ្នកចាំទី អ៊ីតាលី Gianluigi Buffon ផងដែរ។

ម្យ៉ាងវិញទៀត ករលេងឲ្យក្រុមកាំភ្លើងធំ Arsenal វិញ បើទោះបីជា អ្នកចាំទី Ospina ល្អក៍ដោយ តែនៅតែមិនអាចប្រជែងតំណែង ១១នាក់ដំបូងបាន ជាមួយ Petr Cech ដដែល។ អ្វីដែលសំខាន់នោះ លោក Wenger ប្រសិនបើនៅបន្តដឹកនាំ Arsenal ទៀតនោះ លោកនឹងបន្តឲ្យ Petr Cech លេងរហូតដល់អាយុ ៤០ឆ្នាំ បើសិនជាសមត្ថភាពរបស់អ្នកចាំទីឆេករូបនេះ នៅតែល្អបែបនេះ។

ដូច្នេះហើយ ប្រសិនបើដូចអ្វីដែល លោក Arsene Wenger រំពឹងទុកក្លាយជាការពិតមែននោះ នោះ Petr Cech នឹងក្លាយជាអ្នកចាំទីដំបូងដែលអាចលេងឲ្យក្លិបធំៗ ដល់អាយុ ៤០។

មតិយោបល់