ក្រុមកាំភ្លើងធំ Arsenal បានរងការបរាជ័យលើកដំបូង ក្នុងក្របខ័ណ្ឌ Europa League ក្រោមស្នាដៃរបស់ក្រុម អាឡឺម៉ង់ FC Cologne ១-០ យប់មិញនេះ។
នេះគឺជាការបរាជ័យមួយ របស់ក្រុមកាំភ្លើងធំ Arsenal ដែលត្រូវបានក្រុម Cologne ដណ្តើមយក ៣ពិន្ទុ នាការប្រកួតទី៥ ក្នុងក្របខ័ណ្ឌ Europa League យប់មិញនេះ។ ថ្វីដ្បិតតែ Arsenal បានវាយលុកយ៉ាងខ្លាំងក្លា ក្នុងការប្រកួតនេះមែន តែក្រុមអង់គ្លេសមួយនេះ ស៊ុតបញ្ចូលទីក្រុម FC Cologne បានឡើយ។ បន្ថែមលើនេះ Arsenal ត្រូវបានក្រុម ម្ចាស់ផ្ទះ FC Cologne ស៊ុតបាន១គ្រាប់ នៅតង់ទី២ ក្នុងនាទីទី២ ដោយការទាត់បាល់ ១១ម៉ែត្ររបស់កីឡាករ Sehrou Guirassy ដោយរក្សា១គ្រាប់នេះ រហូតដល់ចប់ការប្រកួត ។
ដូច្នេះហើយ FC Cologne បានដណ្តើមយក ៣ពិន្ទុពីក្រុមកាំភ្លងធំ Arsenal ដើម្បីរង់ចាំអ៊ុតមើល ការប្រកួតក្រោយទៀត។ គួរបញ្ជាក់ថា ក្នុងពូលជាមួយគ្នានេះ បើទោះបីចាញ់យប់មិញ តែ Arsenal បានឡើងដោយស្វ័យប្រវត្តិហើយ មាន១០ពិន្ទុ ខណៈក្រុម ខណៈ៣ក្រុមទៀត ត្រូវរង់ចាំការប្រកួតក្រោយសិនទើបដឹងថាក្រុមណា ត្រូវឡើងទៅវគ្គបន្តនោះ។
https://www.youtube.com/watch?v=sRVKBoT7bXs
មតិយោបល់