ព័ត៌មានកីឡា

Ancelotti បញ្ជាក់ដាច់ខាតមិនលក់ Lewandowski ឱ្យ Real Madrid ទេ

លោក Carlo Ancelotti គ្រូបង្វឹកក្រុម Bayern Munich បានចេញមកបញ្ជាក់ថាលោក មិនព្រមលក់ខ្សែប្រយុទ្ធ Roberto Lewandowski ឱ្យទៅក្រុម Real Madrid ជាដាច់ខាតក្នុងរដូវកាលនេះ បើទោះជាឱ្យតម្លៃប៉ុន្មានក៏ដោយ។

Real Madrid បានព្យាយាមទាក់ទងទិញកីឡាករ Lewandowski កាលពីចប់រដូវកាលមកម្ល៉េះ ដើម្បីមកលេងនៅអេស្ប៉ាញ ចាប់ដៃគូជាមួយកីឡាករ Ronaldo និង Gareth Bale ។ យ៉ាងណាមិញ បំណងប្រាថ្នានេះ ហាក់មិនបានសម្រេចឡើយ បើទោះជាឱ្យតម្លៃខ្លួនខ្ពស់ប៉ុណ្ណាក៏ដោយ ព្រោះលោក Ancelotti ដែលទើបទៅដឹកនាំ Bayern នោះ មិនព្រមលក់នោះទេ។carlo-ancelotti-579843

គ្រូបង្វឹកសញ្ជាតិអ៊ីតាលីខាងលើបាននិយាយថា៖ “ខ្ញុំដឹងថា Real ចង់បានគាត់ ប៉ុន្តែ Bayern មិនលក់នោះទេ។ ហេតុផលអ្វីដែលយើងលក់ខ្សែប្រយុទ្ធល្អបំផុតលើលោក? ខ្ញុំគិតថាពិបាករកនរណាមកជំនួសគាត់បានណាស់”។

ទាក់ទិននិងរឿងនេះដែរ លោក Cezary Kucharski ភ្នាក់ងារទីផ្សាររបស់ Lewandowski ក៏ធ្លាប់បាននិយាយដែរថាអតិថិជនរបស់លោក មិនទាន់ចង់ចាកចេញពី Bayern ទេ បើទោះជាមានការចាប់អារម្មណ៍ពីក្លឹបធំដូចជា Real Madrid ក៏ដោយ។

ខ្សែប្រយុទ្ធវ័យ២៧ឆ្នាំខាងលើជាអតីតកីឡាកររបស់ Borussia Dortmund ដែលធ្លាប់ជួយក្លឹបនេះឈ្នះពានរង្វាន់លីគកំពូលនៅអាល្លឺម៉ង់ ហើយចាប់ពី Bayern Munich ទិញរូបគេយកមក ក្រុមយក្សមួយនេះគ្រងតំណែងជើងឯកលីគអាល្លឺម៉ង់រាល់ឆ្នាំតែម្ដង៕Robert-Lewandowski-615680

មតិយោបល់