ការប្រកួតពានរង្វាន់កំពូលតំបន់អឺរ៉ុប Champions League ដោយក្រុមស្តាច់ស Real Madrid បានយកឈ្នះ Viktoria Plzen ដោយលទ្ធផលចាស់ដៃ ៥ ទល់ ០ ដែលជាជំនួបក្រៅដី ខណៈពេលក្នុងដីឈ្នះទាំងប្រផិតប្រផើយ ។
ត្រឹមតែវគ្គទី ១ ក្រុមភ្ញៀវបានបំប៉ោងសំណាញ់ទីដល់ទៅ ៤ គ្រាប់ បាត់ទៅហើយ ពោលគឺធ្វើបានសម្រេចដោយខ្សែប្រយុទ្ធចាស់វស្សាKarimBenzema ២ គ្រាប់ នៅនាទី ២១ នឹង ៣៧ ស្របពេលដែលខ្សែបម្រើប្រេសុីល Casemiro រកបាន ១ គ្រាប់ នៅនាទី ២៣ នឹងកីឡាករកំពូលល្បឿនGarethBale រកបាន ១ គ្រាប់ នៅនាទី ៤០ ចំណែកវគ្គទី ២ មានតែ ១ គ្រាប់ ប៉ុណ្ណោះ ដែលធ្វើបានសម្រេចដោយកីឡាករToniKroos នៅនាទី ៦៧ ធ្វើឲ្យក្រុម Real Madrid យកឈ្នះ ៥ ទល់ ០ ក្រៅដី ។
បច្ចុប្បន្នក្រុមខ្លាំងនៅអេស្ប៉ាញមួយនេះកំពុងឈរកំពូលតារាង នៃពូល G ដោយតាមពីក្រោយពីក្រុមអុីតាលី AS Roma ដែលមានពិន្ទុ ៩ ស្មើគ្នា ខណៈដែលក្រុមបរាជ័យក្នុងផ្ទះ Viktoria Plzen អស់ឱកាសឡើងទៅវគ្គបន្តទៀតហើយ ព្រោះមានតែ ១ ពិន្ទុ ស្របពេលដែល CSKA Moscow មាន ៤ ពិន្ទុ ក្នុងដៃ មិនទាន់អស់សង្ឃឹមឡើយ ៕
https://www.youtube.com/watch?v=M0zAcpO3ZpI
មតិយោបល់