ព័ត៌មានកីឡា

Giroud នឹងទៅជំនួសតំណែងរបស់ Aubameyang នៅ Dortmund

ខ្សែប្រយុទ្ធ បារាំង Oliver Giroud ត្រូវបានសារពត៌មាន នៅប្រទេសអាឡឺម៉ង់ ទម្លាយឲ្យដឹងថា កីឡាករូបនេះ នឹងទៅជំនួសតំណែងរបស់ Pirre-Emerick Aubameyang នៅក្រុម Dortmund ។

ក្រោយពីបែកធ្លាយ នៃការចាលចេញរបស់ខ្សែប្រយុទ្ធម៉ារុក Aubameyang ទៅកាន់ក្រុម Chelsea បានធ្វើឲ្យក្រុម Dortmund ស្វះស្វែងរកខ្សែប្រយុទ្ធថ្មី មកជំនួសតំណែងរបស់ កីឡាកររូបនេះ។ ជាការពិតណាស់ របាយការណ៍ ដែលបានបែកធ្លាយ នាពេលថ្មីៗនេះ បានឲ្យដឹងថា Dortmund កំពុងតែសម្លឹងមើលខ្សែប្រយុទ្ធបារាំង របស់ក្រុមកាំភ្លើងធំ Arsenal កីឡាករ Oliver Giroud ។ ម្យ៉ាងវិញទៀត ការនាំយក Lacazette មកកាន់ Arsenal បានធ្វើឲ្យតំណែងរបស់ Giroud កាន់តែប្រឈម ជាហេតុនាំឲ្យ ខ្សែប្រយុទ្ធរូបនេះ ត្រូវតែរកច្រកចេញ ដើម្បីអាជីពរបស់គេ។ យ៉ាងណាវិញ កាលពីប៉ុន្មានសប្តាហ៍មុន Giroud ត្រូវបានគេទម្លាយថា នឹងទៅ Everton ដើម្បីចាប់ដៃគូ ជាមួយ Wayne Rooney ។ ក៍ប៉ុន្តែ នៅពេលនេះ Oliver Giroud កំពុងតែទទួលបានឱកាសថ្មី ក្នុងការទៅលេងឲ្យក្រុមខ្លាំងអាឡឺម៉ង់ Dortmund ទៅវិញ។

ចំពោះ ការចង់បសនរបស់ Dortmund នេះដែរ អាចនឹងក្លាយជាឱកាសថ្មីសម្រាប់ Giroud ក្នុងការលេងនៅ Champion League ព្រោះថា បើបន្តនៅ Arsenal ឬផ្លាស់ទៅ Everton នោះ Giroud បានត្រឹមលេងនៅ Europa League ប៉ុណ្ណោះ។ ដូច្នេះហើយ Giroud នឹងមានក្តីសង្ឃឹមខ្ពស់ ក្នុងការផ្លាស់ទៅកាន់ក្រុម Dortmund ក្នុងពេលឆាប់ៗនេះ។

មតិយោបល់