ព័ត៌មានកីឡា

Giroud មិនចង់ផ្លាស់ទៅណាឆ្ងាយ តែចង់មកកាន់ក្រុមកៀករបង

ក្រុម Dortmund កំពុងតែចង់បានខ្សែប្រយុទ្ធបារាំង Oliver Giroud របស់ក្រុមកាំភ្លើងធំ Arsenal ដើម្បីដោះដូរជាមួយកីឡាករ Pierre-Emeick Aubameyang នោះ នៅពេលនេះកីឡាករបារាំង បែរជាមិនចង់ផ្លាស់ទៅកាន់ទឹកដីអាឡឺម៉ង់ឡើយ។

ការចង់ចាកចេញពីក្រុមកាំភ្លើងធំ Arsenal នេះដែរ​ Oliver Giroud មានបំណងចង់រកក្លិបថ្មី ក្នុងន័យផ្តល់ឱកាសឲ្យរូបគេជាប់ក្នុងក្រុមជម្រើសជាតិ​បារាំង ដើម្បីទៅប្រកួត World Cup ក្នុងពេលដ៍ខ្លីខាងមុខនេះ នៅប្រទេសរុស្ស៊ី។ យ៉ាងណាវិញនោះ Giroud មិនចង់ទៅលេងៅអាឡឺម៉ង់​ឡើយ ដោយកីឡាករបារាំងរូបនេះ ជឿជាក់ថាការទៅលេង​ឲ្យក្រុម Dortmund អាចធ្វើឲ្យពន្លឺនៃការទៅលេង World Cup របស់ Giroud ត្រូវបានបញ្ចប់។ ជាក់ស្តែងណាស់ បើតាមការចុះផ្សាយរបស់ Daily Mail បានឲ្យដឹងថា ខ្សែប្រយុទ្ធ Oliver Giroud កំពុងតែរៀបចំផ្លាស់ទៅកាន់ក្រុមតោខៀវ​ Chelsea ។

ក្នុងនោះដែរ Arsenal បានកំណត់តម្លៃខ្លួន ៣៥លានផោន ដើម្បីឲ្យក្រុមតោខៀវ Chelsea តថ្លៃទិញយក Oliver Giroud ទៅកាន់ Stamford Bridge ។ សម្រាប់ Chelsea វិញ ក៍កំពុងតែមមាញឹក យ៉ាងខ្លាំង ដើម្បីកុំឲ្យខកខាន សម្រាប់ទីផ្សាររដូវរំហើយ ដែលកំពុងតែត្រៀមបិទនេះ ខណៈ​បើតាមការអះអាងរបស់លោក Conte លោកចង់ប្រើខ្សែប្រយុទ្ធ ដល់ទៅ៣រូបនៅរដូវកាលនេះ ស្របពេលដែលក្លិបមាន Alvaro Morata, Micky Batzuayi ដែល១រូបទៀត ទំនងជា Giroud នេះឯង។

ដូច្នេះហើយ តម្លៃត្រឹម ៣៥លានផោន នៃតម្លៃខ្លួនរបស់ Giroud នេះដែរ ហាក់ដូចជាមិនមែនជាបញ្ហាចោទឡើយ សម្រាប់ក្រុមតោខៀវ Chelsea ក្នុងការនាំយកខ្សែប្រយុទ្ធបារាំង Oliver Giroud ពីក្រុមកាំភ្លើងធំ Arsenal នោះ។

មតិយោបល់