ក្រុមអ្នកមានបុណ្យ Barcelona បានភ្លាត់មកស្មើក្នុងដីខ្លួនឯង ក្នុងការទទួលក្រុម Celta Vigo យប់មិញនេះ ដោយចែកគ្នាម្នាក់១ពិន្ទុ ត្រឡប់ទៅវិញរៀងៗខ្លួន នាសប្តាហ៍ទី ១៤នេះ។
ជាក់ស្តែងណាស់ ក្រុម Barcelona ថ្វីបើមិនទាន់ភ្លាត់ចាញ់ ប្រកួនៅឡើយក្តី តែសម្រាប់ការបើកទ្វារទទួលក្រុម Celta Vigo មិនអាចយកបាន ៣ពិន្ទុនោះ មិនមែនជារឿងល្អឡើយ សម្រាប់ក្រុមដែលកំពុងឈរកំពូលតារាងមួយនេះ។ ក្នុងនោះដែរ ក្រុមភ្ញៀវ Celta Vigo បានធ្វើការនាំមុខមុន ដោយការទាត់បញ្ចូលទីរបស់កីឡាករ Iago Aspas នៅនាទីទី២០ ក៍ប៉ុន្តែ ២នាទីទីបន្ទាប់ ពោលនៅនាទីទី ២២ខ្សែប្រយុទ្ធអាហ្សង់ទីន Lionel Messi អាចស៊ុតតាមស្មើមកវិញ ដែលធ្វើឲ្យបញ្ចប់តង់ទី១ ក្រុមទាំង២ មានលទ្ធផល ១-១ ។
ឈានចូលដល់តង់ទី២ ក្រុម Barcelona បានធ្វើការនាំមុខវិញម្តង តាមរយៈការស៊ុត របស់កីឡាករ Luis Suarez នៅនាទីទី៦២ ដើម្បីព្យាយាមរក៣ ពិន្ទុឲ្យក្រុម Barcelona បន្តទៀត។ ក៍ប៉ុន្តែក្តីសង្ឃឹមនេះ មិនបានយូរឡើយ ដោយនៅនាទីទី៧០ កីឡាករ Maximiliano Gomez បានស៊ុតតាមស្មើ២-២ ឲ្យក្រុម Celta Vigo វិញ ដែលលទ្ធផលនេះ បានរក្សារហូតដល់បញ្ចប់ការប្រកួតពេញ ៩០ នាទីខណៈក្រុម Barcelona លេងស្មើដំបូងក្នុងដីខ្លួនឯង នៅរដូវកាលនេះ។ គួរបញ្ជាក់ផងដែរថា ប៉ុន្មានរដូវកាលកន្លងមកនេះ ក្រុម Barcelona នៅពេលប៉ះក្រុម Celta Vigo តែងតែមានប្រវត្តិមិនសូវល្អឡើយ ជាពិសេសការទៅលេងនៅដីរបស់ក្រុម Celta Vigo ។
យ៉ាងណាក៍ដោយ Barcelona ក៍មិនងាយលេងចាញ់ក្រុម Celta Vigo ក្នុងដីខ្លួនឯងឡើយ ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ បើទោះបីជាកាលពីរដូវកាល ២០១៤-២០១៥ ធ្លាប់ចាញ់ក្នុងដីខ្លួនឯង ១-០ ក៍ដោយ។ កាលពីរដូវកាលមុន ក្នុងទឹកដី Celta Vigo បានយកឈ្នះ ៤-៣ រួចបកទៅទឹកដី Barcelona វិញ Barca បានលុតក្នុងលទ្ធផល ៥-០ វិញ។ ដូច្នេះហើយ ក្រុម Barcelona នៅតែមានប្រវត្តិមិនល្អ ជាមួយក្រុម Celta Vigo ដដែល បើទោះបីជាកម្រិតលេងរបស់ Barcelona មានការប្រែប្រួលខ្លាំងជាងមុនក៍ដោយ។
https://www.youtube.com/watch?v=lJTNm4ELCTY
មតិយោបល់