និស្សិតប្រេស៊ីលដែលស្រលាញ់បាល់ទាត់ម្នាក់ ត្រូវបានចាប់ខ្លួនភ្លាមៗ បន្ទាប់ពីរូបគេព្យាយាមលួចចូលក្នុងសណ្ឋាគារដែល Neymar ស្នាក់នៅជាមួយក្រុមជម្រើសជាតិប្រេស៊ីល ដើម្បីហ្វឹកហាត់ត្រៀមព្រឹត្តិការណ៍អូឡាំពិក។
បើយោងតាមវិបសាយ ESPN បានឱ្យដឹងថាក្មេងប្រុសម្នាក់ឈ្មោះ Per Globo ជានិស្សិត បានព្យាយាមចូលទៅកន្លែងហាមខាតក្នុងសណ្ឋាគារដែលក្រុមជម្រើសជាតិប្រេស៊ីលកំពុងស្នាក់នៅ។ ភ្លាមនោះ អ្នកយាមនៅកន្លែងក៏បានមើលឃើញ ហើយចាប់ខ្លួនតែម្ដង។ នៅពេលសមត្ថកិច្ចបាប់បាន ក្មេងប្រុសរូបនេះបាននិយាយថាខ្លួនគ្មានបំណងអាក្រក់អ្វីនោះទេ គោលបំណងតែមួយគត់ដែលមកទីនេះ គឺដើម្បីបានថតរូបជាមួយ Neymar ។ ក្រោយការសួរនាំ ហើយឃើញថា Globo មិនមានបំណងអាក្រក់អ្វីទេនោះ ប៉ូលិសក៏បានដោះលែងរូបគេវិញ ។
Neymar ជា Key Player ម្នាក់សម្រាប់ក្រុមជម្រើសជាតិប្រេស៊ីលលេងក្នុងព្រឹត្តិការណ៍អូឡាំពិករដូវក្ដៅនេះ ដោយប្រេស៊ីលធ្វើជាម្ចាស់ផ្ទះផង។ មួយទៀតវិញ ក្រុមស៉ាំបាមួយនេះ ក៏រំពឹងថាទទួលបានមេដាយមាសផងដែរ ព្រោះលេងក្នុងដីខ្លួនឯង កីឡាករភាគច្រើនក៏មើលទៅមានសមត្ថភាពលេចធ្លោ៕
មតិយោបល់