ក្រុមកាំភ្លើងធំ Arsenal កាន់តែឈានដល់ការបាត់បង់កីឡារឆ្នើម ២រូបគឺ Mezut Ozil និង Alexis Sanchez ក្នុងការដោះដូរទីផ្សារលើកទី២ក្នុងខែមករាខាងមុខនេះ ដែលធ្វើឲ្យក្លិបអង់គ្លេសមួយនេះ ត្រូវតែស្វែងរកកីឡាករថ្មីមកបំពេញកន្លែងដែលត្រូវបាត់បង់នេះ។
ជាក់ស្តែងណាស់ បើតាមការចុះផ្សាយចុងក្រោយនេះ របស់ Independent បានឲ្យដឹងថា ក្រុម Arsenal បានយល់ព្រមលក់ Ozil ឲ្យក្រុម Inter Milan ហើយដើម្បីកុំឲ្យកីឡាករអាឡឺម៉ង់នេះដើរចេញដោយគ្មានតម្លៃខ្លួន។ ក៍ប៉ុន្តែប្រភពខាងលើ ហាក់មិនបានបង្ហើបឲ្យដឹងច្បាស់ពីតម្លៃពិតប្រាកដណាមួយនៅឡើយទេ ដែលទំនងជា Arsenal ចង់បានតម្លៃត្រឹមខ្ទង់ ៤០លានផោនមកវិញ តែមិនប្រាកដឡើយ ដែល Inter Milan ហ៊ានចំណាយទឹកប្រាក់យ៉ាងច្រើនគួរសមនេះ។ ម្យ៉ាងវិញទៀត Alexis Sanchez ក៍កំពុងតែត្រៀមចាកចេញទៅកាន់ក្រុម Paris Saint Germain ផងដែរ ដែលកាន់តែធ្វើឲ្យ Arsenal ប្រឈមមុខយ៉ាងខ្លាំង។
យ៉ាងណាវិញ ខ្សែប្រយុទ្ធចំណូលថ្មីបារាំង Alexandre Lacazette បានបរាប់លោក Arsene Wenger ថា រូបគេកំពុងតែទាក់ទងមិត្តរួមជាតិ Antonie Griezmann ឲ្យចាកចេញពីក្រុម Atletico Madrid មកចូលរួមជាមួយ Arsenal នៅខែមករាខាងមុខនេះ។ ជាការពិតណាស់ Griezmann កំពុងតែត្រូវបានក្លិបធំៗជាច្រើន ទាក់ទងឲ្យទៅចូលរួមជាមួយពួកគេ ដូចជា Man Utd, Real Madrid, Barcelona, Chelsea និងចុងក្រោយនេះទំនងជា Arsenal ផងមិនដឹង។
ដូច្នេះហើយ តាមរយៈទំនាក់ទំនងរបស់ Lacazette រូបគេនឹងពកយាយាមលួងលោម Griezmann ឲ្យផ្លាស់មក Arsenal ឲ្យបាន។Griezmann នៅមិនទាន់ច្បាស់ថា ទៅណាឡើយ ហើយប្រហែលជា Arsenal មិនមែនជាជម្រើសសម្រាប់កីឡាកររូបនេះឡើយ ព្រោះថា រូបគេមិនមានបំណងចង់មកលេងនៅ Premier League ឡើយ។



មតិយោបល់