នៅក្នុងការប្រកួតប្រដាល់គុនខ្មែរជម្រុះ ៨នាក់ ដើម្បីយក ៤នាក់ ពេលនេះបានរកឃើញកីឡាករ ២រូប រួមមាន អ៊ុំ វណ្ណេត នឹង គឹម វាសនា ឡើងទៅវគ្គវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ TV5 Knock Out Series K-Cement ក្នុងសប្តាហ៍ដំបូង កាលពីថ្ងៃទី២៤ ធ្នូ នៅសង្វៀនប៉ុស្ដិ៍លេខ៥ ព្រែកកំពិស។
មុននឹងបានឡើងមកវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះ កីឡាករ អ៊ុំ វណ្ណេត ស្ទើតែបាត់បង់ឱកាសទៅហើយនៅក្នុងទឹកទី២ ដោយដៃគូប្រកួតកីឡាករ វ៉ែន ហុងជីវ៉ុង វាយឲ្យលោកអាជ្ញាកណ្តាលវាប់ដល់ ៨ ម្តង ប៉ុន្តែ អ៊ុំ វណ្ណេត មិនព្រមបោះបង់ក៏តស៊ូដល់ទឹកទី៣ ហើយបានកែប្រែស្ថានភាពឡើងវិញ ដោយប្រើកែង នឹងកណ្តាប់ដៃវាយចំផ្ទៃមុខ វ៉ែន ហុងជីវ៉ុង ជាច្រើនដៃ ធ្វើឲ្យដៃគូបោះបង់ការប្រកួតត្រឹមទឹកទី៣ វិញ។ ចំណែកឯមួយគូទៀត សំអាង ឌុន ត្រូវបានកីឡាករ គឹម វាសនា ផ្លួលឲ្យសន្លប់នៅក្នុងទឹកទី២។
ដូច្នេះហើយ បេក្ខភាពដែលត្រូវឡើងមាន អ៊ុំ វណ្ណេត នឹង គឹម វាសនា យើងនៅរង់ចាំមើលកីឡាករ ២រូប ទៀតដែលឡើងមកកាន់វគ្គវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះ នៅសប្តាហ៍ក្រោយ ថ្ងៃទី០៩ ខែធ្នូ ៕
អ៊ុំ វណ្ណេត(ក្រហម) វ៉ែន ហុងជីវ៉ុង(ខៀវ) អ៊ុំ វណ្ណេត ត្រូវអាជ្ញាកណ្តាលរាប់នៅទឹកទី២ ទឹកទី៣ វ៉ែន ហុងជីវ៉ុង មិនអាចប្រកួតបន្ត
មតិយោបល់