ព័ត៌មានកីឡា

Ronaldo ៖ ឈ្នះពានរង្វាន់មួយនេះ គឺសម្រាប់សមាជិក Real Madrid ទាំងអស់

ខ្សែប្រយុទ្ធ Cristiano Ronaldo បានឈ្នះពានរង្វាន់កីឡាករល្អជាងគេនៅតំបន់អឺរ៉ុប 2015-16 UEFA Best Player in Europe កាលពីយប់មិញនេះ បន្ទាប់ពីជួយក្រុម Real Madrid ឈ្នះពាន UEFA Champions League និងជួយព័រទុយហ្គាល់ឈ្នះពាន Euro 2016 ។

ក្រោយពីទទួលបានពានរង្វាន់នេះហើយ Ronaldo បាននិយាយខ្លួនបានពាននេះ ដោយសារតែសមាជិកក្នុងក្រុមទាំងអស់ ដូច្នេះវាមានន័យថាកីឡាករល្អបំផុតនៅអឺរ៉ុបគឺក្រុមទាំងមូល មិនមែនតែខ្លួនគេម្នាក់នោះទេ។ កីឡាករវ័យ៣១ឆ្នាំរូបនេះ អរគុណដល់សមាជិក Real Madrid ដែលសហការគ្នាបានល្អជួយក្រុមលើកពាន Champions League ហើយក៏អរគុណដល់ព័រទុយហ្គាល់ផងដែរ។

real-madrid

នេះជាលើកទី៣ ហើយដែល Ronaldo ឈ្នះពានរង្វាន់កីឡាករល្អជាងគេនៅតំបន់អឺរ៉ុបនេះ ដោយធ្លាប់កាលពីឆ្នាំ២០០៨ជាមួយ Man Utd និង Real Madrid ២ដង ឆ្នាំ២០១៤ និង ២០១៦។

 

មតិយោបល់