ព័ត៌មានកីឡា

អបអរសាទ Liverpool ទទួលបានខ្សែបម្រើស្លាប Mohamed Salah ហើយ ក្រោយពីតាមប្រមាញ់អស់រយៈពេលយ៉ាងយូរកន្លងមក

ក្រោយពីការលេចលឺ នូវពត៌មានជាច្រើនទាក់ទងទៅនឹងការប្រមាញ់កីឡាករអេហ្ស៊ីប Mohamed Salah ពីក្រុម AS Roma នាពេលនេះ ក្រុមហង្សក្រហម Liverpool បានជោគជ័យក្នុងការនាំយកខ្សែបម្រើស្លាបរូបនេះហើយ។

កីឡាករខ្សែបម្រើស្លាប Mohamed Salah ត្រូវបានចុះហត្ថលេខា ជាមួយក្រុមហង្សក្រហម Liverpool បានសម្រេចហើយ ក្រោយពីយល់ព្រមក្នុងតម្លៃខ្លួន ៣៩លានផោន។ ជាការពិតណាស់ Salah បានមកដល់ ទឹកដីរបស់ក្រុមហង្សក្រហមហើយ ព្រមទាំងបានចូលរួមហ្វឹលហាត់ជសមួយក្លិប ត្រៀមប្រកួតកម្តៅសាច់ដុំ មិត្តភាព អន្តរជាតិនាពេលខាងមុខនេះ។ បើតាម Mirror បានឲ្យដឹងថា Liverpool បានសម្រេចក្នុងសំណើរ ៣៩លានផោន ក្នុងការនាំយក Mohamed Salah ពីក្រុម AS Roma។ Salah នឹងក្លាយជាកម្លាំងដ៍សំខាន់សម្រាប់ក្រុម Liverpool នៅរដូវកាលក្រោយនេះ ស្របពេលដែលកីឡាករអេហ្ស៊ីបរូបនេះ នឹងត្រូវចាប់ដៃគូជាមួយ Mane, Firmino និង Coutinho នៅតំបន់កណ្តាល។ ដូច្នេះហើយ ការនាំយក Salah មកកាន់ Liverpool នេះនឹងធ្វើឲ្យក្រុមហង្សក្រហម Liverpool កាន់តែប្រសើរឡើងជាងមុនជាក់ជាមិនខាន។

គួរបញ្ជាក់ផងដែរថា Mohamed Salah ត្រូវបានក្រុមហង្សក្រហម Liverpool សម្រេចឲ្យពាក់អាវស្លាកលេខ ១១។

មតិយោបល់