ខ្សែការពារស្លាបខាងស្តាំ លឹម យូ របស់ក្លិបបាល់ទាត់ វេស្ទើនភ្នំពេញ សម្រេចមកចូលរួមជាមួយក្លិបជើងឯកលីគកំពូលកម្ពុជា បឹងកេត ជាផ្លូវការ នេះបើយោងតាមសម្តីលោក ហៅ សុជាតិ បានប្រាប់ Post Sport កាលពីម្សិលមិញ។
នៅក្នុងជ័យជម្នះ បឹងកេត ៤-០ អាសុីអឺរ៉ុប យូណាយធីត នៃជំនួបមិត្តភាពកម្តៅសាច់ដុំ ក៏ដូចធ្វើតេស្តសមត្ថភាពកីឡាករ ខណៈដែលក្រុមជើងឯកមានសមាជិតថ្មីម្នាក់ ដែលជាកីឡាកររបស់ វេស្ទើនភ្នំពេញ ក្នុងនោះដែរលោក ហៅ សុជាតិ ដែលជាគ្រូបណ្តោះអាសន្ន បាននិយាយថា៖ «លឹម យូ មិនមែនជាកីឡាករដែលមកធ្វើតេស្តនោះទេ ខ្ញុំបាននាំគាត់មកជាផ្លូវការហើយ»។
សូមបញ្ជាក់ថា ដោយសារតែខ្សែការពារ រស់ សំអឿន បានចាកចេញតៅកាន់ក្លិបចំណូលថ្មី វិសាខា ដូច្នេះការនាំយក លឹម យូ នេះគឺដើម្បីជំនួសដំណែងមួយនេះ៕



មតិយោបល់