ខ្សែបម្រើបារាំង Paul Pogba អាចរកការពិន័យ៣ប្រកួត ពីកាតក្រហមដែលរូបគេ ទទួលបានក្នុងជំនួបជាមួយក្រុមកាំភ្លើងធំ Arsenal នាយប់រំលងអាធ្រាត្រថ្ងៃសៅរ៍ កន្លងមក។
បើតាមប្រភពដែលទទួលបានពី Telegram បានឲ្យដឹងថា ខ្សែបម្រើស្បែកខ្មៅ Paul Pogba អាចពិន័យ៣ប្រកួត ពីកាតក្រហម ក្នុងជំនួបជាមួយក្រុម កាំភ្លើងធំ Arsenal នាពេលថ្មីៗនេះ។ ជាក់ស្តែងណាស់ នៅនាទីទី៧៤ Pogba ត្រូវបានលោកអាជ្ញាកណ្តាលអង់គ្លេស Andre Marriner ផ្តល់កាតក្រហម ភ្លាមៗ បន្ទាប់ពីមានការប៉ះទង្គិចជាមួយនឹងខ្សែការពារ Hector Bellerin ។
ក្នុងការផ្តល់កាតក្រហមនេះដែរ Pogba មានការហួសចិត្តយ៉ាងខ្លាំង ព្រោះថានេះ មិនមែនជាកំហុសដែលរូបគេមានបំណងទៅជាន់កំភួនជើង របស់ Bellerin ឡើយ វាកើតឡើងតាមរយៈអចេតនាឡើយ ព្រោះថា Pogba ជាអ្នកដណ្តើមរុញបាល់អូសទៅមុខ ខណៈ Bellerin ជាអ្នកព្យាយាមរារាំងបាល់។ យ៉ាងណាវិញ នៅថ្ងៃនេះ FA នឹងធ្វើការកំណត់ថាតើ Pogba នឹងត្រូវពិន័យ ៣ប្រកួត ឬត្រឹម១ប្រកួត ដោយរង់ចាំការសម្រេចចិត្តរបស់លោក អាជ្ញាកណ្តាល Ander Marriner សិន ដោយយោងទៅលើកាយវិការឌឺដង ដែល Pogba បានទះដៃយ៉ាងខ្លាំងៗ ជាច្រើនលើក ក្នុងន័យបញ្ឈឺអាជ្ញាកណ្តាលរូបនេះ ។
យ៉ាងណាវិញ នៅមិនទាន់ មានប្រតិកម្មតបណាមួយពីសំណាក់ Pogba នៅឡើយទេ ព្រោះថាតាំងពីទទួលបានកាតក្រហមមក កីឡាករដ៍ឆ្នើមរូបនេះ មិនបានផ្តល់បទសម្ភាសន៍ដល់អ្នកសារពត៌មានឡើយ ដោយចេញពី Emiraets តាំងពីពេលនោះមកម្លេះ។ ដូច្នេះហើយ រង់ចាំមើលថា តើ Paul Pogba នឹងទទួលបានការពិន័យ៣ប្រកួត ឬយ៉ាងណា ពីសហព័ន្ធបាល់ទាត់របស់អង់គ្លេស?
មតិយោបល់