ព័ត៌មានកីឡា

អីយ៉ា ពេញជើងល្អណាស់ Chelsea យប់នេះ

ក្រុមតោខៀវ Chelsea នឹងត្រូវធ្វើការប្រកួតនៅយប់នេះជាមួយក្រុម Middlesbrought នៅវេលាម៉ោង ២រំលងអាធ្រាត្រ ស្របពេលតោខៀវ បានដាក់កីឡាករពេញជើង ត្រៀមស្វាគមន៍ក្រុមភ្ញៀវ។

លោក Conte បានដាក់កីឡាករពេញជើងតែម្តងនៅយប់នេះ ដោយពុំមានលាក់ជើងទុកឡើយ។ ការបរាជ័យរបស់ Spurs គឺជាក្តីសង្ឃឹមរបស់Chelseaនៅយប់នេះ។ Conte បានដាក់ខ្សែប្រយុទ្ធមុតស្រួច Diego Costa នៅកណ្តាល ដោយមានខ្សែប្រយុទ្ធអមសងខាង២រូប Pedro Rodriguez និង Edin Hazad។

ចំណែកនៅតំបន់កណ្តាលវិញ លោក Conte បានដាក់កីឡាករ៤រូបរួមមាន Victor Moses, Cese Fabregas, Nemija Matic និង Marcos Alonso។ ចំណែកតំបន់ការពារវិញរួមមានកីឡាករ Azpilicueta, David Luizនិង Garry Cahill ខណ:អ្នកចាំទី Courtios។ បើមើលតាមទម្រង់លេង ៣-៤-៣ នេះ លោក Conte មានបំណងគៀបសង្កត់ Middlesbrought ដើម្បីយកជ័យជម្នះ ព្រោះថាបើឈ្នះ១ប្រកួតនេះ Chelsea ត្រូវការឈ្នះ ១ប្រកួតទៀតប៉ុណ្ណោះ ពួកគេនឹងលើកពាន Premire League ឆ្នាំនេះ៕

មតិយោបល់