ក្រុមហង្សក្រហម Liverpool និងក្រុមតោខៀវ Chelsea កំពុងតែចាប់ផ្តើមផ្ទុះសង្រ្គាមដាក់គ្នាហើយ ក្នុងការប្រជែងទិញខ្សែប្រយុទ្ធដ៍មានប្រជាប្រិយភាពមួយរូបនៅខែមករាខាងមុខនេះ។
ថ្មីនេះ បន្ទាប់ពីក្រុមតោខៀវ Chelsea បង្ហាញនូវការចាប់អារម្មណ៍ចង់បាន ខ្សែប្រយុទ្ធដ៍មុតស្រួចរបស់ក្រុម Borussia Dortmund កីឡាករ Pierre-Emerick Aubameyang មកចាប់ដៃគូជាមួយ Alvaro Morata ។ យ៉ាងណាវិញ បើតាមការចុះផ្សាយរបស់ The Mirror បានឲ្យដឹងថា ក្រុមហង្សក្រហម Livepool បានបង្ហាញនូវការចាប់អារម្មណ៍ក្នុងការចង់បាន Aubameyang ពីក្រុម Dortmund ដូចគ្នា។ ជាការពិតណាស់ Liverpool ចាប់អារម្មណ៍ Aubameyang ជាយូរណាស់មកហើយ ព្រោះថា លោក Klopp ជាអតីតគ្រូបង្វឹកក្រុម Dortmund មននំណងចង់បានកីឡាកររូបនេះ តាំងពីលោក មកដឹកនាំ Liverpool ដំបូងម្លេះ។
ក៍ប៉ុន្តែ ដោយសារកុងត្រា និងបំណងរបស់ Aubameyang មិនទាន់ចង់ចាកចេញ Dortmund នោះទើបធ្វើឲ្យលោក មិនទាន់អាចនាំយកកីឡាកររូបនេះ។ យ៉ាងណាវិញ សម្រាប់ខែមករាខាងមុខនេះ លោក Klopp នឹងប្រជែងជាមួយក្រុមតោខៀវ Chelsea ដើម្បីទិញយក Aubameyang ពីក្រុម Dortmund ឲ្យបាន។ ម្យ៉ាងវិញទៀតនោះ លោក Klopp ជឿជាក់ថា Aubameyang នឹងផ្លាស់មកកាន់ Liverpool ច្រើនជាង Chelsea ព្រោះថា តាមរយៈទំនាក់ទំនងរបស់លោក យ៉ាងល្អជាមួយ កីឡាកររូបនេះ នាពេលកន្លងមក ច្បាស់ណាស់ ថាលោកមានសង្ឃឹមក្នុងការនាំយក Aubameyang មកកាន់ Anfield នោះ។
ដូច្នេះហើយ រង់ចាំមើលថា តើសង្រគសមរវាងក្រុម ហង្សក្រហម Liverpool និងតោខៀវ Chelsea មួយណាជាអ្នកទទួលបានជោគជ័យនោះ?




មតិយោបល់