ព័ត៌មានកីឡា

Saul Niguez រកបាន hat-trick ទម្លាក់អ៊ីតាលី

ខ្សែបម្រើប្រយុទ្ធដ៍ឆ្នើមរបស់ក្រុ់ Atletico Madrid កីឡាករ Saul Niguez ធ្វើបានយ៉ាងល្អ ក្រោយទាត់បាល់បញ្ចូលទីបាន ៣គ្រាប់ ម្នាក់ឯងទម្លាក់ក្រុមអ៊ីតាលីនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Euro U-21។

ខ្សែបម្រើវ័យក្មេង កំពុងមានប្រជាប្រិយភាព Saul Niguez ធ្វើបានយ៉ាងល្អ នៅក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Euro U-21 ដោយរកបាន ៣គ្រាប់ម្នាក់ឯងក្នុង ១ប្រកួត។ ក្នុងការប្រកួតនេះក្រុមយុវជនអេស្ប៉ាញ បានយកឈ្នះ អ៊ីតាលី ៣-១ ដែល Saul Niguez ធ្វើបានទាំង ៣គ្រាប់សម្រាប់យុវជនអេស្ប៉ាញ។ ៣គ្រាប់របស់ Saul Niguez រកបាននៅនាទីទី ៥៣, ៦៥ និង ៧៤ ចំណែកអ៊ីតាលីវិញ រកបានដោយកីឡាករ Bernardeschi នៅនាទីទី ៦២។

ចំណែកក្រុម អេស្ប៉ាញ បានឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ ដោយត្រូវជួបជាមួយក្រុមជម្រើសជាតិយុវជនអាឡឺម៉ង់អាយុក្រោម ២១ឆ្នាំ ក្រោយពីយកឈ្នះក្រុមអង់គ្លេស ដោយការស៊ុតបាល់ពិន័យ ១១ម៉ែត្រ ៤-៣ ក្រោយស្មើគ្នា ២-២រួចមក។ ដូច្នេះហើយ អេស្ប៉ាញ និងអាឡឺម៉ង់ នឹងត្រូវជួបគ្នា ក្នុងវគ្គផ្តាច់ព្រ័ត្រនៅថ្ងៃទី ១ កក្កដា ខាងមុខនេះ។

មតិយោបល់