ព័ត៌មានជាតិ

ទាំងកេសៗអ៉ីចឹងហ្មង! ឃាត់រថយន្តដឹកផាវគ្រាប់បែក មួយគ្រឿងដែលហាមមិនឲ្យលក់លើទីផ្សារ

រតនគិរី: កាលពីវេលាម៉ោង៩និង៣០នាទី ព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៧ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានលុង សហការជាមួយ នាយការិយាល័យប្រឆាំងភេរវកម្មកងរាជអាវុធហត្ថខេត្តរតនគិរី សហការបន្តជាមួយកម្លាំងនគរបាលក្រុងបានលុង បានឃាត់រថយន្តមួយគ្រឿង ម៉ាកសាំយ៉ុង ពណ៌លឿង ពាក់ស្លាកលេខ ស្ទឹងត្រែង 2A-0171 ។

ជាលទ្ធផលសមត្ថកិច្ចបានឃាត់ខ្លួនមនុស្សចំនួន២នាក់ ទី១ឈ្មោះ ម៊ុត សំណាង ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅភូមិ អ៊ុន ឃុំលំជ័រ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី (ជាម្ចាស់រថយន្ត) និងទី២ឈ្មោះ សេង ប៉ាវ ភេទប្រុស អាយុ ២៨ ឆ្នាំ មុខរបរជាងផ្លាកទីន ទីលំនៅបច្ចុប្បន្ន ភូមិ៧មករា សង្កាត់ ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី ជាម្ចាស់អីវ៉ាន់ ក្រោយពីត្រួតពិនិត្យដកហូតបាន កេស គ្រាប់បែកផាវ ចំនួន៦ កេស មានចំនួន៣៦កញ្ចប់ ស្មើនឹង៥៤០០គ្រាប់ ដែលត្រូវបានហាមឃាត់ មិនឲ្យធ្វើការលក់ដូរនោះទេ។

បច្ចុប្បន្ន វត្ថុតាងខាងលើត្រូវបានសមត្ថកិច្ចបញ្ជូនមករក្សាទុកនៅអធិការនគរបាលក្រុងបានលុង ខេត្តរតនគិរីដើម្បីចាត់វិធានបន្តតាមច្បាប់៕

មតិយោបល់