ខ្សែប្រយុទ្ធ Carlos Tevez ត្រូវបានក្លិប Shanghai Shenhua ប្រាប់ឱ្យវិលត្រលប់មក វិញនៅថ្ងៃទី ២៦ ខែធ្នូ ខាងមុខនេះ ប្រសិនបើគាត់ចង់បន្តអាជីពនៅក្នុងប្រទេសចិនទៀត។
អតីតកីឡាករជម្រើសជាតិអាហ្សង់ទីនរូបនេះ មិនបានចូលលេងក្នុងក្រុម Shanghai Shenhua ក្នុងវគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ CFA Cup ដែលទទួលជ័យជម្នះលើក្រុម Shanghai SIPG ឡើយ ដោយគាត់បានវិលត្រឡប់ទៅស្រុកកំណើតវិញនាទីក្រុង Fuerte Apache ។ យោងតាមរបាយការណ៍របស់ The Sun ថាក្លិបនៅ Chinese Super League នេះ មិនដឹងថាតើកីឡាករវ័យ ៣៣ឆ្នាំ នឹងវិលត្រឡប់មកវិញដែរឫទេ។
អ្នកនាំពាក្យ Shenhua លោក Ma Yue បាននិយាយថា៖ “យើងបានប្រាប់គាត់ ត្រូវវិលត្រឡប់មកកាន់ក្រុមវិញនៅថ្ងៃទី ២៦ ខែធ្នូ” ។ ប៉ុន្តែថាតើគាត់នឹងត្រលប់មកវិញឬអត់នោះវាអាស្រ័យលើការសម្រេចចិត្តរបស់គាត់ផ្ទាល់”។ កាលពីសប្តាហ៍មុន Shenhua Shenhua បានបើកទ្វារអនុញ្ញាតឱ្យ Tevez សម្រេចចិត្តថាតើគាត់ចង់ស្នាក់នៅឬចាកចេញពីក្របខ័ណ្ឌ Chinese Super League ។
ក្រុមម្ចាស់ពានរង្វាន់ CFA បានសារភាពថាពួកគេបានផ្តល់ជូនដល់កីឡាករ Tevez ឲ្យបន្តស្នាក់នៅទៀត ប៉ុន្តែមិនអាចបង្ខំឱ្យរូបគេដែលចង់ទៅចូលរួមនៅក្រុមណាមួយឡើយ៕




មតិយោបល់