ព័ត៌មានកីឡា

Verratti ចង់ចាកចេញ តែ​ Paris Saint Germain មិនព្រមបើកផ្លូវឲ្យឡើយ

ខ្សែបម្រើអ៊ីតាលីដ៍ឆ្នើម Marco Verratti កំពុងតែចង់ចាកចេញពី Paris Saint Germain ដើម្បីមកចូលរួមជាមួយ Barcelona តែមិនអាចទៅរួចដោយសារក្លិប មិនចង់បាត់បង់កីឡាកររូបនេះឡើយ។

បើតាមការចុះផ្សាយរបស់បណ្តាញផ្សព្វផ្សាយនៅបារាំង បានឲ្យដឹងថា Marco Verratti កំពុងតែរកច្រកចេញពីក្រុមអ្នកមាន បារាំង Paris Saint Germain ហើយ។ យ៉ាងណាវិញ ក្លិប PSG ហាក់មិនចង់បាត់បង់កីឡាករអ៊ីតាលី វ័យ ២៤ ឆ្នាំរូបនេះឡើយ បើទោះបីជា Barcelona បានឲ្យតម្លៃខ្លួន Verratti រហូតដល់ទៅ ៨០លានផោនក្តី។ ក៍ប៉ុន្តែ សម្រាប់ Verratti វិញ គេមានបំណងចង់ទៅលេងនៅក្រុម Barcelona ខ្លាំងណាស់ ព្រោះថានៅទីនោះ ជាទីប្រជុំទៅដោយកីឡាករឆ្នើមៗ និងជាក្លិបដ៍ល្បី ដែលកីឡាករបាល់ទាត់ជាច្រើន ចង់ប្រកបអាជីពនៅទីនោះ។ ម្យ៉ាងវិញទៀត ប្រសិនបើ Verratti អាចទៅកាន់ Barcelona មែននោះ ខ្សែបម្រើរូបនេះ នឹងត្រូវជំនួសតំណែងរបស់ កីឡាករអេស្ប៉ាញវ័យចំណាស់ Andre Inesta ដែលកំពុងតែធ្លាក់ទម្រង់ និងត្រូវការកីឡាករជំនួសតំណែងផងនោះ។ យ៉ាងណាវិញ ក្រុម Paris Saint Germain ហាក់មិនចង់លក់ខ្សែបម្រើអ៊ីតាលី រូបនេះឡើយ ព្រោះថា ក្កិបបារាំងមួយនេះ ចង់រក្សា Verratti ដើម្បីមហិច្ចតា នៅរដូវកាលក្រោយ។

ជាងនេះទៅទៀត ក្លិប PSG ដូចជាមិនចង់លក់កីឡាករឲ្យក្រុម Barcelona ឡើយ ប្រហែលជាទុក Veratti លក់ឲ្យ Real Madrid ក៍ថាបាន ស្របពេលដែលក្រុមយក្ស Real Madrid នេះដែរ បានលួចចរចារសម្ងាត់ជាមួយ Paris Saint Germain ក្នុងការចាប់អារម្មណ៍លើ ខ្សែបម្រើអ៊ីតាលីនេះផងដែរ។ ដូច្មេះហើយ តើក្រុម Paris Saint Germain ពិតជាចង់រក្សាទុក Marco Verratti មិនលក់ឲ្យ Barcelona ឬទុក Verratti លក់ឲ្យក្រុមយក្ស Real Madrid ។

មតិយោបល់