ព័ត៌មានកីឡា

Ronaldo បង្កើតកំណត់ត្រាថ្មី ស៊ុត៦ប្រកួតជាប់គ្នានៅ Champion League

កំពូលខ្សែប្រយុទ្ធ Cristiano Ronaldo បានបង្កើតកំណត់ត្រាថ្មី មួយទៀតហើយ ដោយកីឡាករដ៍ឆ្នើមរូបនេះ អាចស៊ុតបាន ៦ប្រកួតជាប់គ្នានៅ ក្របខ័ណ្ឌ UEFA Champion League ។

នេះគឺជារឿងដ៍កម្រមួយ ​ដែលកីឡាករបាល់ទាត់ម្នាក់ អាចស៊ុតបាន ៦ប្រកួតជាប់ៗ គ្នា ក្នុងវគ្គចែកពូល​ World Cup បែបនេះ។ យ៉ាងណាវិញ សម្រាប់ Cristiano Ronaldo តារាស៊ុតដ៍ឆ្នើមរបស់ក្រុម Real Madrid រូបនេះ អាចធ្វើបាន ដោយស៊ុតបញ្ចូលទីលើគូប្រកួត ទាំង៦​ប្រកួតជាប់ៗ គ្នា។ ម្យ៉ាងវិញទៀតនោះ គិតត្រឹម ៦ប្រកួតប៉ុណ្ណោះ Ronaldo ស៊ុតបាន ៩គ្រាប់ហើយ ដែលជាចំនួនគ្រាប់បាល់ច្រើនជាងគេ ក្នុងឆ្នាំនេះ នៅ Champion League ។

គួរបញ្ជាក់ផងដែរថា ការស៊ុតទាំង៦ប្រកួតរបស់ Ronaldo មានលំដាប់ដូចខាងក្រោមនេះ ជំនួបបើឆាក ជាមួយ APOEL Nicosia ក្នុងដីខ្លួនឯង ស៊ុតបាន២គ្រាប់ រួចបន្តមកស៊ុត២គ្រាប់ក្នុងដីរបស់ក្រុម Dortmund​ ទៀត។ សម្រាប់២ប្រកួតបន្ទាប់ ជាមួយក្រុម Tottenham Hotspur ខ្សែប្រយុទ្ធ Ronaldo ស៊ុតទាំងក្នុងដី និងក្រៅដី សរុប២គ្រាប់ទៀត។ បន្ទាប់មកទៅស៊ុត២ គ្រាប់ នៅដីក្រុម APOEL Nicosia និងចុងក្រោយយប់មិញនេះ ស៊ុតបាន១គ្រាប់ ក្នុងដីខ្លួនឯង យក្នះ Dortmund ទៀត។

ដូច្នេះហើយ កំពូលខ្សែប្រយុទ្ធ Cristiano Ronaldo បានក្លាយជាកីឡាករមួយរូប ដែលអាចស៊ុតបាន ៦ប្រកួតជាប់គ្នា នៅ Champion League ដែលនេះគឺជាកំណត់ត្រាថ្មី យ៉ាងល្អមួយ របស់កីឡាករវ័យ៣២ឆ្នាំរូបនេះ។

https://www.youtube.com/watch?v=qRCy36jFPdc

មតិយោបល់