ព័ត៌មានកីឡា

Man Utd គ្មានបំណងនាំយក Ozil

បន្ទាប់ពីមានពត៌មានជាច្រើនកន្លងមក បានចុះផ្សាយពី​ខ្សែបម្រើប្រយុទ្ធអាឡឺម៉ង់ Mezut Ozil ក្នុងការផ្លាស់ទៅ​កាន់ក្រុមបីសាចក្រហម Manchester United កន្លងមក ខណ:ពេលនេះ Man Utd បានបដិសេធ មិនង់បានកីឡាកររូបនេះឡើយ។

បើតាមការចុះផ្សាយរបស់ Mirror បានឲ្យដឹងថា ក្រុមបីសាចក្រហម Manchester United មិនចង់បាន Ozil ឡើយ ព្រោះថា តំបន់លេងរបស់កីឡាកររូបនេះ ពេញអស់ទៅហើយ។ ជាក់ស្តែងណាស់ Man Utd កំពុងតែគជើង កីឡាករនៅតំបន់ខាងលើយ៉ាងខ្លាំង ខណ: តំបន់ប្រយុទ្ធមាន Lukaku, Ibrahimovic, Rashford និង Martial ចំណែកតំបន់បម្រើវិញ ក៍មានច្រើនដែរ ដូចជា Mkhitaryan, Mata, Carrick, Matic, Pogba, Fellaini, Lingard និងកីឡាករមួយចំនួនទៀត ដែលចង្អៀតណាស់ទៅហើយ សម្រាប់ការទទួលយក Ozil ទៀតនោះ។ ម្យ៉ាងវិញទៀតនោះ ខាងក្រុមកាំភ្លើងធំ Arsenal បានតម្លើងតមៃ្លពលកម្ម របស់ Ozil ឡើងដល់ ១៥៤០០០ផោន ក្នុង១សប្តាហ៍ ក៍ប៉ុន្តែកីឡាករអាឡឺម៉ង់រូប​នេះ ចង់បានលើនឹង ៣០% ទៀត ដែលមានចំនួន ២០២០០ផោន។ យ៉ាងណាវិញនោះ Arsenal ប្រហែលជាអាចធ្វើតាមនេះ ព្រោះថា ក្លិបអង់គ្លេសមួយនេះ កំពុងតែមិនចង់បាត់បង់ Ozil ស្រាប់ ដែលអាចធ្វើឲ្យ Ozil បន្តអាជីពនៅ Arsenal បាន។

ដូច្នេះហើយ ថ្វីបើលោក Jose Mourinho មានទំនាក់ទំនងល្អជាមួយ Mezut Ozil ក៍ដោយ តែលោកនឹងមិននាំយកកីឡាករអាឡឺម៉ង់នេះឡើយ ព្រោះគ្រូបង្វឹក ក្រុមបីសាចក្រហម រូបនេះ មិនចង់យក Ozil មកគជើង នៅ Man Utd ឡើយ ស្របពេលដែលមានក្លិប​ធំៗជាច្រើនទៀត ក៍ចាប់អារម្មណ៍រូបគេផងដែរ។

មតិយោបល់