បើទោះបីជាខ្សែប្រយុទ្ធវែល Gareth Bale អាចចូលលេងវិញបានក៍ដោយ តែកីឡាកររូបនេះ នៅតែត្រូវចាកចេញ ពី Real Madrid ដដែល នៅរដូវក្តៅក្រោយនេះ ដោយសារក្រុមអេស្ប៉ាញមួយនេះ បានត្រៀមនាំយកខ្សែប្រយុទ្ធផ្សេងមកជំនួសរូបគេទៅហើយ។
ជាក់ស្តែងណាស់ បើតាមការចុះផ្សាយរបស់ Express News បានឲ្យដឹងថា Gareth Bale លេងឲ្យ Real Madrid ក្នុងរដូវកាលននេះ គឺជារដូវកាលចុងក្រោយរបស់រូបគេហើយ។ ជាការពិតណាស់ បើតាមពត៌មានជាច្រើនកន្លងមក Bale នឹងត្រូវផ្លាស់ទៅកាន់ បីសាចក្រហម Manchester United នៅរដូវក្តៅក្រោយនេះ ខណៈ Tottenham និង Arsenal ក៍ចង់បានកីឡាករវែលរូបនេះដែរ។
យ៉ាងណាវិញនោះ បើតាមប្រភពខាងលើនេះ បានឲ្យដឹងបន្ថែមទៀតថា ការចាកចេញរបស់ Gareth Bale ពី Real Madrid នេះដែរ ដោយសារតែ ក្រុមអធិរាជស បានត្រៀមនាំយកខ្សែប្រយុទ្ធអង់គ្លេស Harry Kane ពីអតីតក្លិបចាស់របស់គេ Totenham នៅរដូវក្តៅខាងមុខនេះ។ ការនាំយក Kane នេះដែរ គឺជាការធ្វើឲ្យតំណែង ១១នាក់ដំបូងរបស់គេ ដែលកំពុងរង្គោះរង្គើស្រាប់នោះ កាន់តែត្រដាបត្រដួសថែមទៀត ជាហេតុធ្វើឲ្យរូបគេ ត្រូវរកច្រកចាកចេញ ទៅកាន់ក្លិបថ្មី ដែលផ្តល់លក្ខខ័ណ្ឌប្រសើរដល់រូបគេ។
ដូច្នេះហើយ តាមរយៈហេតុផលខាងលើនេះ ប្រសិនបើ Real Madrid មិននាំយក Harry Kane មកទេនោះ Gareth Bale មិនចាកចេញឡើយ ស្របពេលដែលវត្តមានរបស់ Kane នេះហើយ ជាដើមចមធ្វើឲ្យ កីឡាករដ៍ឆ្នើមវែល រូបនេះ ចាកចេញពី Real Madrid នៅរដូវក្តៅក្រោយនេះ។
មតិយោបល់