ក្រុម Everton ក្រោមការដឹកនាំរបស់លោក Sam Allardyce ហាក់មានការគ្រាន់បើជាងមុន ដោយលេងមិនទាន់ស្គាល់ចាញ់មួយប្រកួតនៅឡើយទេ គិតចាប់តាំងពីលោកចូលមកដឹកនាំក្លិប នាចុងខែវិច្ឆិកា កន្លងមកនេះ។
យ៉ាងណាវិញ លោក Sam Allardyce បានសម្លឹងឃើញខ្សែប្រយុទ្ធដែលកំពុងមានប្រជាប្រិយមួយរូប គឺកីឡាករ Aubameyang របស់ក្រុម Dortmund ។ ក្នុងនោះដែរ បើតាមការចុះផ្សាយរបស់ The Mirror បានឲ្យដឹងថា ក្រុម Everton បានត្រៀមនូវទឹកប្រាក់ប្រមាណជា ៦០លានផោន ក្នុងការប្រជែងទិញយកខ្សែប្រយុទ្ធ ដ៍ឆ្នើមរូបនេះ ពីក្រុម Dortmund ។ យ៉ាងណាវិញ សម្រាប់ការទិញយក Aubameyang នេះដែរ វាហាក់ដូចជារឿងមិនងាយស្រួលឡើយ សម្រាប់ក្រុម Everton ព្រោះថា គូប្រជែងរបស់ពួកគេ មាន Chelsea និង Liverpool សុទ្ធសឹង ចង់បានខ្សែប្រយុទ្ធរូបនេះផងដែរ។
បើទោះបីជាមាន ភាគរយតិច ក្នុងការនាំយកខ្សែប្រយុទ្ធរូបនេះក៍ដោយ តែលោក Sam Allardyce មានជំនឿថា ក្រុមរបស់លោក មិនប្រាកដថារបូតកីឡាកររូបនេះឡើយ។ លោកបានឲ្យដឹងថា Chelsea និង Liverpool ថ្វីត្បិតជាក្រុមខ្លាំង និងជាកន្លែងដែលកីឡាករ ចង់ទៅលេងជាង Everton មែន តែមិនប្រាកដថាល្អជាង Everton ឡើយ ព្រោះថានៅ Everton ប្រសិនបើ Aubameyang មកមែន ជម្រើស១១នាក់ដំបូងកំពុងរង់ចាំគេ ខណៈ Chelsea និង Liverpool មិនប្រាកដឡើយថា Aubameyang នឹងបានលេងក្នុងជម្រើស១១នាក់ ដំបូងនោះ ។
ដូច្នេះហើយ លោក Sam Allardyce មានជំនឿចិត្តយ៉ាងមុតមាំថា ក្រុម Everton នឹងទទួលជោគជ័យក្នុងការប្រជែងយក ខ្សែប្រយុទ្ធ Pierre-Emerick Aubameyang ពីក្រុម Dortmund ជាក់ជាមិនខាន បើទោះបីជាជួបគូប្រជែងធំ Chelsea និង Liverpool ក៍ដោយ។
មតិយោបល់