ព័ត៌មានកីឡា

Juventus ៖ Dybala មិនចាកចេញឡើយ នៅរដូវក្តៅនេះ

ក្រុម Juventus បានបដិសេធមិនលក់ខ្សែប្រយុទ្ធវ័យក្មេង Pablo Dybala ទៅឲ្យក្រុម Barcelona ឬ Manchester United ឡើយ នៅរដូវក្តៅនេះបើទោះបីជា ក្លិបទាំង២ ឲ្យតម្លៃខ្ពស់កប់ពពកយ៉ាងណាក៍ដោយ។

ការចង់បាន Dybala ពីក្រុម Barcelona និង Man Utd មិនមែនជារឿងងាយស្រួលឡើយ ព្រោះថា Juventus ក៍ត្រូវការខ្សែប្រយុទ្ធអាហ្សង់ទីនរូបនេះដែរ។ ជាក់ស្តែងណាស់ តាមរយៈការចុះផ្សាយរបស់ Talk Sports បានឲ្យដឹងថា ក្រុម Juventus មិនលក់ Pablo Dybala ឡើយ សម្រាប់រដូវក្តៅនេះ មិនថាក្រុមណាមួយហ៊នឲ្យតម្លៃខ្លួនកប់ពពកក៍ដោយ។ បន្ថែមលើនេះ ក្រុម Juventus បានប្រាប់ Talk Sports ដដែលថា Dybala គឺជា Key Player របស់ពួកយើង ថ្វីបើសមត្ថភាព មិនទាន់ដល់ Ronaldo, Messi និង Neymar ក៍ដោយ តែទម្រង់លេង របស់ ខ្សែប្រយុទ្ធវ័យក្មេងរូបនេះ មិនធម្មតាឡើយ។

ម្យ៉ាងវិញទៀតនោះ ក្នុងពេលដ៍ខ្លីខាងមុខនេះ Dybala នឹងមានការវិវត្តន៍សមត្ថភាពល្អជាងមុន ដែលអាចធ្វើឲ្យរូបគេ កាន់តែលេចមុខ ក្នុងពិភពបាល់ទាត់។ អ្វីដែលសំខាន់នោះគឺ ពេលនេះ Dybala មានទេពកោសល្យស្រាប់ ដែលទាមទារយៈពេលខ្លីទៀតប៉ុណ្ណោះ នឹងឈានដល់ចំណុចកំពូលបាន។

ដូច្នេះហើយ ក្រុមសេះបង្កង់ Juventus មិនអាចលក់ Dybala ឲ្យក្រុម Barcelona និង Manchester United បានឡើយ ព្រោះថា ក្រុមជើងឯកអ៊ីតាលី មួយនេះចង់រក្សាទុកកីឡាករឆ្នើមៗបែបនេះ ឲ្យកាន់តែច្រើនបន្ថែមទៀត។

មតិយោបល់