មុនការប្រកួតជើងទី២ នៃពានរង្វាន់ Toyota Mekong Club Championship 2017 មកដល់លោក ហៅ សុជាតិ គ្រូបង្វឹកនៃក្លិបបឹងកេត បានលើកឡើងថា ក្នុងជំនួបនាយប់នេះ ក្រុមរបស់គាត់នឹងប្រើទម្រង់ការពារច្រើនជាងប្រយុទ្ធ ដោយសារចំណេញគ្រាប់ច្រើនហើយ។
កាលពីម្សិលមិញលោក ហៅ សុជាតិ បាននិយាយថា៖ “ឆ្លងកាត់ការប្រកួតជើងទី១ យើងបានភ្លាត់ឲ្យគេទាត់ចូលគ្រាប់លឿនៗពេក អច្ចឹងយើងគិតថាតំបន់ខ្សែការពារយើងគឺមានបញ្ហាច្រើន ហើយយើងនឹងពង្រឹងតំបន់ការពារយើងឲ្យបានល្អ នឹងត្រៀមប្រយុទ្ធឲ្យអោយបានល្អ ជាពិសេសការប្រកួតថ្ងៃស្អែកគឺយើងផ្ដោតអារម្មណ៍ទៅលើប្រព័ន្ធការពារច្រើនជាជាងប្រយុទ្ធ ព្រោះយើងចំណេញគ្រាប់បាល់កាលពីជើងទី១ច្រើនហើយ”។ គួរំលឹកថា កាលប្រកួតនៅទឹកដីវៀតណាម គឺលទ្ធផលស្មើគ្នា ៤ទល់៤ ដូច្នេះបើសិនជា យប់នេះស្មើគ្នា ១-១ ឫ ២-២ នឹង ៣-៣ បឹងកេតនឹងឡើងទៅវគ្គបន្តប៉ះក្រុមជើងឯករបស់ប្រទេសឡាវ។
ក្នុងជំនួបជើងទី២ នៃពានរង្វាន់ Toyota Mekong Club Championship 2017 នឹងធ្វើឡើងនៅថ្ងៃទី១៣ ខែធ្នូនេះ លើទឹកដីកម្ពុជា វេលាម៉ោង ៧:០០នាទីយប់ នាពហុកីឡដ្ឋានជាតិ នឹងមានការផ្សាយផ្ទាល់តាមរយ:ទូរទស្សន៍ BTV News ក៏ដូចជាបន្តផ្ទាល់តាមរយ:ទូរទស្សន៍ Fox Sport 2 ផងដែរ៕
មតិយោបល់