ព័ត៌មានកីឡា

Arsenal ចាប់អារម្មណ៍អ្នកចាំទីដៃទី២ របស់បីសាចក្រហម

ក្រុមកាំភ្លើងធំ Arsenal បានសម្លឹងឃើញអ្នកចាំទីដៃទី២ របស់ក្រុមបីសាចក្រហម Manchester United គឺអ្នកចាំទី អាហ្សង់ទីន Sergio Romero ដើមបីត្រៀមយកមកជំនួស Petr Cech ដែលមានវ័យកាន់តែជ្រេទៅហើយនោះ។

បើតាមការចុះផ្សាយរបស់ Daily Star បានឲ្យដឹងថា ក្រុមកាំភ្លើងធំ Arsenal កំពុងតែសម្លឹងឃើញអ្នកចាំទីអា​ហ្សង់ទីន Sergio Romero របស់ក្រុមបីសចក្រហម Manchester United ។ ជាក់ស្តែងណាស់ Romero រដូវកាលនេះ មិនសូវបានបង្ហាញខ្លួនញឹកញាប់ឲ្យក្រុម​បីសាចក្រហម Manchester United ឡើយទាំង Premier League និង Champion League ដោយសារតែ Man Utd ភាគច្រើនដាក់ Devid De Gea ឲ្យលេង១១នាក់ដំបូងរហូតនោះ។ តាមរយៈ ការបង្ហាញខ្លួនតិចតួច វាខុសប្លែកពីរដូវកាលមុន ដែល Romero បានបង្ហាញខ្លួនញឹកញ៉ាប់ ក្នុងក្របខ័ណ្ឌ Europa League ខណៈរដូវកាលនេះ កាលពីចាប់ផ្តើមកន្លងមក គេសង្ឃឹមថា Romero និង De Gea អាចចែកគ្នាដូចរដូវកាលមុន មួយនៅ Champion League និងមួយទៀត Premier League ។

ក៍ប៉ុន្តែ ក្តីរំពឹងនេះ មិនដូចការពិតឡើយ ព្រោះថា De Gea បានដើរតួសំខាន់ ក្នុងជម្រើស ១១នាក់ដំបូង ដែលធ្វើឲ្យ Romero មិនសូវបានលេង ដូចរដូវកាលមុនឡើយ។ យ៉ាងណាវិញ ក្រុមកាំភ្លើងធំ Arsenal បានចាប់អារម្មណ៍ ក្នុងការនាំយកអ្នកចាំទីអាហ្សង់ទីនរូបនេះ មកត្រៀមជំនួស Petr Cech ដែលមានវ័យកាន់តែចាស់នោះ។ ជាងនេះទៅទៀត នៅ Arsenal ប្រសិនបើ Cech ត្រូវបញ្ចប់អាជីពនោះ Ospina នៅតែមិនអាចក្លាយជា​ជម្រើសដំបូងឡើយ ខណៈ Romero ពិតជាយល់ព្រមទៅកាន់ Emirates មែននោះ។ គួរបញ្ជាក់ផងដែរថា ក្រុមកាំភ្លើងធំ Arsenal បានសម្លឹងឃើញ អ្នកចាំទី Sergio Romero តាំងពីរដូវកាលមុនម្លេះ ពោលនៅពេលដែល កីឡាករអាហ្សង់ទីនរូបនេះ បានជួយឲ្យក្រុមបីសាចក្រហម​ Manchester United ឈ្នះពាន Europa League ម្លេះ។

ដូច្នេះហើយ Arsenal នឹងបន្តការតាមប្រមាញ់ អ្នកចាំទីជម្រើសជាតិ អាហ្សង់ទីន Sergio Romero ពីក្រុមបីសាចក្រហម Manchester United ក្នុងពេលឆាប់ៗនេះ។

មតិយោបល់