បន្ទាប់ពីក្រុម Strasbourg បានយកឈ្នះក្រុម Paris Saint Germain នៅ League1 រួចមកបានធ្វើឲ្យក្រុម Paris Saint Germain ស្គាល់ការបរាជ័យលើកដំបូង ក្នងការប្រកួតនៅលីគកំពូលរបស់ប្រទេសបារាំង រដូវកាលថ្មីនេះ។
យ៉ាងណាវិញ ក្រុម Paris Saint Germain បានសម្រចការសងសឹកក្រុម Strasbourg នេះ ក្នុងការប្រកួត League Cup វិញម្តង ដោយបានយកឈ្នះ ក្នុងលទ្ធផល ៤-២ វិញ។ ៤គ្រាប់របស់ក្រុម Paris Saint Germain រកបាន១គ្រាប់ដោយការទាត់ចូលទីខ្លួនឯង របស់កីឡាករ Yoann Salmier នៅនាទីទី១២, ខ្សែបម្រើប្រយុទ្ធស្លាប Angel Di Maria នៅនាទីទី២៥, ខ្សែការពារស្លាប Daniel Alves នៅនាទីទី៦២ និងខ្សែបម្រើអាឡឺម៉ង់ Julian Draxler ស៊ុតបាននៅនាទីទី៧៨។ ក៍ប៉ុន្តែ ក្រុមម្ចាស់ផ្ទះ Strasbourg អាចវាយបកបានវិញ ចំនួន២គ្រាប់វិញផងដែរ តាមរយៈការស៊ុតរបស់ កីឡាករ Jeremy Grimm នៅនាទីទី៣៦ និង កីឡាករ Jeremy Blayac នៅនាទីទី៨៨។
យ៉ាងណាវិញ សម្រាប់ការប្រកួតនេះ បើគិតពីគ្រាប់បាល់វិញ យើងឃើញថា រវាងក្រុម Strasbourg និងក្រុម Paris Saint Germain អាចស៊ុតបានម្នាក់ ៣គ្រាប់ដូចគ្នា ខុសត្រង់ថា Paris Saint Germain សម្រេចទីគូបដិបក្ខ ចំនួន ៣គ្រាប់ ខណៈក្រុម Strasbourg សម្រេចទីគូបដិបក្ខត្រឹម ២គ្រាប់ និងទីខ្លួនឯង១គ្រាប់ ដែលជាលទ្ធផល ធ្វើឲ្យក្រុម Paris Saint Germain បានយកឈ្នះ ក្នុងលទ្ធផល ៤-២ វិញ។ ដូច្នេះហើយ ក្រុម Paris Saint Germain អាចសងសឹកបានសម្រេច លើក្រុម Strasbourg ដែលធ្លាប់ធ្វើឲ្យក្រុមកំពូលមួយនេះ បរាជ័យម្តងកាលពីប៉ុន្មានសប្តាហ៍មុន។
https://www.youtube.com/watch?v=uA_5LgwFf1s
មតិយោបល់