ផ្ទះ ព័ត៌មានកីឡា Man Utd សម្រេ...

Man Utd សម្រេចបណ្តេញលោក Jose Mourinho ចេញពីដំណែង មុននេះបន្តិច

0

យោងតាម Goal បានចេញផ្សាយមុននេះបន្តិចថា ក្លិបបីសាចក្រហម Manchester United បានសម្រេចបណ្តេញលោក Jose Mourinho ចេញពីដំណែងគ្រូបង្វឹកហើយ បន្ទាប់ពីដឹកនាំមិនបានល្អនារដូវកាលនេះ។

បច្ចុប្បន្នក្រុមបិសាចក្រហម កំពុងស្ថិតនៅចំណាត់ថ្នាក់លេខ ៦ នៅក្នុងតារាងក្របខ័ណ្ឌ Premier League ប៉ុន្តែបានចាញ់ ៥ លើករួចមកហើយ ក្នុងចំណោម ១៧ ប្រកួត ដែលធ្វើឱ្យពួកគេឈរនៅពីក្រោយក្រុមលេខ ១ ហង្សក្រហម Liverpool ដល់ទៅ ១៩ ពិន្ទុ និងចំនួន ១១ ពិន្ទុពីក្រុម Chelsea ដែលឈរនៅចំណាត់ថ្នាក់លេខ ៤ ដែលជាកន្លែងអាចលេងពានរង្វាន់ Champions League នារដូវកាលក្រោយ។

យ៉ាងណាវិញបុរសសញ្ជាតិព័រទុយហ្គាល់រូបនេះ ក៏បានជួយក្លិបឲ្យលើកពាន ៣ ដែរពោលគឺ Carabao Cup (EFL Cup) នាឆ្នាំ ២០១៦-១៧, FA Community Shield ឆ្នាំ ២០១៦ នឹងពាន UEFA Europa League រដូវកាល ២០១៦-១៧ ផងដែរ បើគិតមកទល់ពេលនេះ Mourinho បានចំណាយពេល ២ ឆ្នាំកន្លះមកហើយ៕

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.