គិតត្រឹម ១៧ប្រកួតនៅ Premier League រដូវកាលនេះ ក្រុម Manchester City ធ្វើបានយ៉ាងល្អ ដោយមិនទាន់មានក្រុមណាមួយ ដែលអាចបំបាក់ក្រុមកំពុងលេងឡើងជើង មួយនេះ បាននៅឡើយទេ។
ជាក់ស្តែងណាស់ ការប្រកួតយប់មិញនេះ ក្រុម Manchester City បានទៅបន្តយកឈ្នះក្រុម Swansea City ដល់ក្នុងដី ក្នុងលទ្ធផលយ៉ាងចាស់ដ ៤-០ ទៀត។ ៤គ្រាប់របស់ក្រុម Man City រកបានដោយ កីឡាករ David Silva ចំនួន២គ្រាប់ ដោយស៊ុតបាននៅនាទីទី២៧ និង ៥២, ខ្សែបម្រើ Kevin De Bruyne ស៊ុតបាននៅនាទីទី៣៤ និងខ្សែប្រយុទ្ធអាហ្សង់ទីន Sergio Aguero ស៊ុតបាននៅនាទីទី៨៥។ តាមរយៈជ័យជម្នះនេះ បានធ្វើឲ្យក្រុម Manchester City នៅតែរក្សាកំពូលតារាងយ៉ាងល្អដដែល ដោយធ្វើការនាំមុខលើក្រុមបីសាចក្រហម Manchester United ១១ពិន្ទុដាច់ដដែល បន្ទាប់ពីក្រុមមួយនេះ បានយកឈ្នះក្រុម Bournemouth ក្នុងលទ្ធផល ១-០ដូចគ្នា។
ម្យ៉ាងវិញទៀតនោះ Man City ក៍បាននាំមុខក្រុមជើងឯកចាស់ តោខៀវ Chelsea ១៤ពិន្ទុ ដែលទំនងជាមិនឲ្យ Chelsea អាចការពារជើងឯក របស់ពួកគេ បានឡើយក្នុងរដូវកាលនេះ។ ដូច្នេះហើយ ក្រុម Manchester City នៅតែមិនទាន់មានក្រុមផ្តួលបាននៅឡើយទេ ណៈការប្រកួតបន្ទាប់នេះ ត្រូវប៉ះជាមួយក្រុមខ្លាំង Tottenham Hotspur ទៀត។
https://www.youtube.com/watch?v=GD7xGb176eU
មតិយោបល់