លោក Jose Mourinho បានត្រៀមបញ្ចេញខ្សែបម្រើដ៍ល្អមួយរូប គឺកីឡាករ Henrikh Mkhitaryan ចេញ ក្នុងពេលដ៍ខ្លីខាងមុខនេះ បន្ទាប់ពីក្រុមបីសាចក្រហម Manchester United បានសម្លឹងឃើញកីឡាករថ្មីរួចហើយនោះ។
បើតាមការចុះផ្សាយរបស់ Daily Mail បានឲ្យដឹងថា ក្រុមបីសាចក្រហម Manchester United កាន់តែខិតជិតក្នុងការនាំយកខ្សែបម្រើប្រយុទ្ធ Mesut Ozil នៅរដូវក្តៅខាងមុខនេះហើយ។ ជាក់ស្តែងណាស់ សម្រាប់លោក Jose Mourinho វិញ បានឲ្យដឹងផងដែរថា វត្តមានរបស់ Ozil នឹងត្រូវមកជំនួសតំណែងរបស់កីឡាករ Henrikh Mhkhitaryan ដែលមិនសូវបានលេងក្នុងរដូវកាលនេះ ។ ជាការពិតណស់ Mkhitaryan ហាក់មិនសូវបានបង្ហាញខ្លួនឲ្យក្រុមបីសាចក្រហម Manchester United ឡើយចាប់តាំងពីក្លិបមួយនេះ នាំយក Nemanja Matic រួចមក។ យ៉ាងណាវិញ លោក Mourinho ហាក់ចង់ដោះលែង Mkhitaryan ហើយ ព្រោះថាលោក មានការជឿជាក់ខ្ពស់ ក្នុងការនាំយក Mesut Ozil ពីក្រុមកាំភ្លើងធំ Arsenal នៅរដូវក្តៅក្រោយនេះ។
គួរបញ្ជាក់ផងដែរថា កាលពីរដូវកាលមុន Mkhitaryan បានបង្ហាញទម្រង់លេងយ៉ាងល្អ ដោយបានជួយក្រុមបីសាចក្រហម ឲ្យឈ្នះពាន Europa League និងឈានជើងជាថ្មី ចូលរួមការប្រកួត UEFA Champion League ជាថ្មីម្តងទៀត។ ក៍ប៉ុន្តែ រដូវកាលនេះ កីឡាករដែលពោរពេញដោយភាពរហ័សរហួនរូបនេះ មិនស្ថិតក្នុងក្រសែភ្នែករបស់លោក Jose Mourinho ទៀតឡើយ ចាប់តាំងពីវត្តមានរបស់ Nemaja Matic មកកាន់ Man Utd និងការសម្លឹងឃើញកីឡាករថ្មីនោះ កាន់តែគម្រាមដល់តំណែងរបស់ Mkhtaryan ។
ដូច្នេះហើយ លោក Jose Mourinho នឹងនាំយក Mesut Ozil បន្ថែមម្នាក់ទៀតនៅរដូងក្តៅក្រោយ ខណៈ Henrikh Mkhitaryan នឹងអាចចាកចេញពីក្រុមបីសាចក្រហម Manchester United ។




មតិយោបល់