ព័ត៌មានកីឡា

Zidane កាន់តែចង់បាន Mbappe មែនទែនហើយ ខណៈអ្នកចាត់ការរូបនេះ ចង់លក់ Gareth Bale

លោក Zinedine Zidane អ្នកចាត់ការក្រុម Real Madrid បានចាប់ផ្តើមមានបំណងចង់លក់ Gareth Bale ជាលើកទី២ ហើយ ដើម្បីយកលុយមកទិញ ខ្សែប្រយុទ្ធបារាំងវ័យក្មេង Kylian Mbappe ពីក្រុម Monaco ។

បន្ទាប់ពីប៉ុន្មានថ្ងៃមុននេះ លោក Zidane បានព្រលយនូវបំណងចង់រក្សាទុក BBC មិនឲ្យបាត់បង់ បើទោះបីជា លោកមានបំណងចង់បាន Mbappe ក៍ដោយនោះ នាពេលនេះ អ្នកចាត់ការក្រុម Real Madrid រូបនេះ ចង់លក់ Bale ម្តងទៀតហើយ។ ជាក់ស្តែងណាស់ បើតាមការចុះផ្សាយរបស់ Express News បានឲ្យដឹងថា លោក Zidane កំពុងចហ់លក់ Gareth Bale ដើម្បីយកលុយទៅទិញ Mbappe ។ យ៉ាងណាវិញ បើតាមប្រភពដដែលខាងលើនេះ បានឲ្យដឹងបន្ថែមទៀតថា តាមពិតក្រុម Real Madrid មិនខ្វះលុយសម្រាប់ទិញ Mbappe ឡើយ តែអ្វីដែលលោក Zidane កំពុងធ្វើនៅពេលនេះ គឺលោកចង់ដោះលែង Gareth Bale ឲ្យវិលត្រឡប់ទៅកាន់ Premier League វិញ ដោយសារតែក្លិប បាននាំចូលកីឡាករថ្មី ដែលអាចជះឥទ្ធិពលដល់តំណែងរបស់ ខ្សែប្រយុទ្ធរូបនេះ។

ម្យ៉ាងវិញទៀតនោះ Gareth Bale នាពេលនេះ ទម្រង់លេងកាន់តែមិនល្អ ដោយសារតែការរងរបួសមិនចេះចប់ មិនចេះហើយ កាលពីរដូវកាលមុន។ ហើយថ្មីៗនេះ Bale ក៍មានបញ្ហារបួសបន្តិចបន្តួច​ ដែលធ្វើឲ្យ Real Madrid ពិបាកយ៉ាងខ្លាំង។ ក៍ប៉ុន្តែ Real Madrid មិនសូវខ្វល់ខ្វាយឡើយ ព្រោះថា កីឡាករក្មេងៗ របស់ក្រុមយក្សមួយនេះ កំពុងឡើងជើងច្រើនណាស់ រួមទាំងការតាមទិញ Mbappe ទៀតនោះ នឹងលែងជាបញ្ហាចោទ សម្រាប់ Real Madrid ហើយ។

ដូច្នេះហើយ លោក Zidane នឹងលក់ Gareth Bale ដើម្បីកាត់បន្ថយការចំណាយ ក្នុងការទិញ Mbappe នៅពេលដ៍ខ្លីខាងមុខនេះ។

មតិយោបល់