ថ្វីបើ កំពូលខ្សែប្រយុទ្ធដ៍ឆ្នើម Cristiano Ronaldo កំពុងតែជោគជ័យ ក្នុងអាជីពបាល់ទាត់យ៉ាងខ្លាំងក្លា នៅ Real Madrid ក៍ដោយ ក៍ប៉ុន្តែថ្មីៗនេះ តារាស៊ុតមិនធុញរួបនេះ បែរជាចង់ចាកចេញ ពី Real Madrid ទៅវិញ។
ក្នុងនោះដែរ បើតាមការចុះផ្សាយរបស់ Daily Express News បានឲ្យដឹងថា Ronaldo កំពុងតែឲ្យមេធាវី របស់គេ រៀបចំជួបជាមួយក្រុម Real Madrid ដើម្បីដោះស្រាយចំពោះ តម្លៃ Release Clause របស់កីឡាកររូបនេះ ដែលមានតម្លៃខ្ពស់កប់ពពក។ ជាការពិតណាស់ Ronaldo គឺជាកីឡាករដែលមានតម្លៃ ផ្តាច់កុងត្រា ខ្ពស់បំផុត ក្នុងប្រវត្តិសាស្ត្របាល់ទាត់ ដែលមានតម្លៃ ដល់ទៅ ៨៧៩លានផោន ស្មើនឹង ១០០០លានអឺរ៉ូ ។ មូលហេតុដែល កំពូលខ្សែប្រយុទ្ធឆ្នើមរូបនេះ ឲ្យមេធាវី របស់គេទៅជួប ប្រធានក្លិប Real Madrid នោះ ដោយសារតែ កីឡាកររូបនេះ ចង់ឲ្យក្លិប បញ្ចុះតម្លៃ ផ្តាច់កុងត្រា ឲ្យទាបជាងនេះ ឬអាចមិនមានតែម្តង ព្រោះថា កុងត្រា របស់ Ronaldo ត្រូវបន្តរហូតដល់ឆ្នាំ ២០២១ ដែលមានន័យថា រូបគេនឹងលេងឲ្យក្រុម Real Madrid រហូតដល់អាយុ ៣៦ឆ្នាំ។
តាមរយៈហេតុផលនេះ Ronaldo មានបំណងចង់ចាកចេញ ពី Real Madrid មុនកុងត្រារបស់គេត្រូវបញ្ចប់ ជាមួយ Real Madrid ព្រោះថា បើបន្តលេងនៅ Real Madrid ដល់ចប់កុងត្រានោះ ប្រហែលជាអនាគត់របស់គេ អាចត្រូវបញ្ចប់មុន ក៍ថាបាន។ យ៉ាងណាវិញនោះ Ronaldo នឹងព្យាយាមធ្វើយ៉ាងណា ឲ្យមេធាវី របស់គេ ដោះស្រាយបញ្ហា Release Clause របស់គេឲ្យបាន ដើម្បីធ្វើឲ្យតារាស៊ុតរូបនេះ អាចចាកចេញពី Real Madrid បានខណៈតម្លៃផ្តាច់កុងត្រា នៅពលនេះគឺមិនមានក្រុមណាមួយហ៊ាន ចំណាយលុយកប់ពពក ទិញ Ronaldo ឡើយ។ ម្យ៉ាងវិញទៀតនោះ ប្រសិនបើ Release របស់ Ronaldo ត្រូវបន្ថយឲ្យនៅ ចំនួនមួយសមរម្យ ឬមិនមានវិញនោះ ច្បាស់ណាស់ នឹងមានក្លិបជាច្រើន តាមប្រមាញ់ កីឡាកររូបនេះ ជាពិសេស បីសាចក្រហម Manchester United និង Paris Saint Germain បានបង្ហាញនូវចេទនា ចង់បានកីឡាកររូបនេះ។
គួរបញ្ជាក់ផងដែរថា នៅ Real Madrid ខ្សែប្រយុទ្ធកំពូល Cristiano Ronaldo ទទួលបានពានរង្វាន់ជាច្រើន ព្រមទាំងបង្កើតកំណត់ត្រា យ៉ាងច្រើនលើសលប់ផងដែរ ក៍ប៉ុន្ត វ័យរបស់កីឡាកររូបនេះ មិនអាចធ្វើឲ្យ បន្តអាជីពនៅ Real Madrid តទៅទៀតឡើយ។ ដូច្នេះហើយ រង់ចាំមើលថា តើមេធាវី របស់កំពូលខ្សែប្រយុទ្ធ Cristiano Ronaldo អាចដោះស្រាយបញ្ហា Release Clause របស់តារាស៊ុតលំដាប់ពិភពលោករូបនេះ បានដែរឬទេ?
មតិយោបល់