ព័ត៌មានកីឡា

Barca, Real, Atletico ដណ្តើមបាន៣ពិន្ទុដូចគ្នា

នៅក្នុងសប្តាហ៍ទី៣៥នេះ ក្រុមកំពូលតារាងទាំង៣របស់អេស្ប៉ាញ Barcelona, Real Madrid និង Atletico Madrid បានយកឈ្នះការប្រកួតរបស់ពួកគេដូចៗគ្នា។

Barcelona បានយកឈ្នះលើក្រុមម្ចាស់ផ្ទះ Espanyol ក្នុងលទ្ទផល (៣-០) ដោយការស៊ុតបញ្ចូលទី២គ្រាប់របស់ Suarez និង១គ្រាប់ទៀតរកបានដោយ Rakitic។

ចំណែកក្រុម Real Madrid បានយកឈ្នះយ៉ាងប្រផាប់ប្រភីងក្នុងដីខ្លួនឯងលើក្រុម Valencia (២-១) ខណៈ Ronaldo រកបាន១គ្រាប់ និងគ្រាប់បាល់ជ័យជំនះចុងម៉ោងរកបានដោយ Marceloស្របពេល១គ្រាប់របស់រកបានដោយ Parejo។

Atletico Madrid បានយកឈ្នះយ៉ាងចាស់ដៃលើក្រុមម្ចាស់ផ្ទះ Las Palmas (៥-០) ដោយគ្រាប់បាល់បញ្ចូលទីរកបានដោយ Gremeiro ២គ្រាប់ និងម្នាក់១គ្រាប់ដោយ Saul Niguez, Thomas និង Torres។

ក្រោយបញ្ចប់ការប្រកួតនេះReal Madrid និង Barcelona មាន ៨១ពិន្ទុដូចគ្នា ដោយ Barcelonaឈរកំពូលតារាងបណ្តោះអាសន្ន និង Atletico Madrid ឈរលេខរៀងទី៣ មាន ៧១ពិន្ទុ៕

មតិយោបល់