ព័ត៌មានកីឡា

Hun Sen Cup៖ គ្រូបឹងកេត ថានឹងប្រើទម្រង់ប្រយុទ្ធច្រើនពេលប៉ះ ណាហ្គាវើល ជើងទី២

គ្រូបង្វឹកក្រុម​បាល់ទាត់បឹងកេត លោក ហៅ សុជាតិ បានលើកឡ់ើងថា នៅពេលដែលប្រកួត ជើងទី២ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ជាមួយក្រុម ណាហ្គាវើល នៃពានរង្វាន់សម្តេច ហ៊ុន សែន លោកនឹងប្រើទម្រង់ប្រយុទ្ធច្រើន ជាងការពារ។

បន្ទាប់ពីទទួលបរាជ័យ ០ទល់១ ក្នុងដីក្រោមថ្វីជើង ណាហ្គាវើល នឹងបាត់បង់ឱកាសលេងពានរង្វាន់ Toyota Mekong Club Championship 2017 លោក ហៅ សុជាតិ បានផ្តោតលើពានរង្វាន់សម្តេច ហ៊ុន សែន នឹងលីគកំពូលវិញ។ បើតាមសម្តីគ្រូបង្វឹករូបនេះ បាននិយាយថា៖ «ជើងទី១ យើងចាញ់ណាហ្គាវើល ១ទល់០។ ហើយសម្រាប់ជើងទី២ យើងនឹងរៀបចំប្រយុទ្ធឲ្យបានច្រើន ជាងការពារ ព្រោះនៅចាញ់គ្រាប់ ណាហ្គាវើល ១គ្រាប់ទៀត ដូច្នេះត្រូវប្រយុទ្ធឲ្យបានច្រើនជាងជំនួបលើកមុន»។ សម្រាប់លីគពូលកម្ពុជា លោកព្រួយបារម្ភខ្លាំងជាងគេគឺក្រុម ក្រសួងការពារជាតិ។

សូមបញ្ជាក់ផងដែរថា ការប្រកួតជើងទី២ ដែលក្រុម បឹងកេត ត្រូវទៅទឹកដី ណាហ្គាវើល វិញម្តង នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង ៦ ល្ងាច នាពហុកីឡដ្ឋានជាតិ៕

មតិយោបល់