ព័ត៌មានកីឡា

Oscar រងពិន័យ ៨ ប្រកួតខណះកីឡាករផ្សេងទៀតក៍រងពិន័យពីសហព័ន្ធបាល់ទាត់ចិនដែរ

កីឡាករ Oscar របស់ក្រុម Shanghai SIPG បានរងនូវការពិន័យ ៨ ប្រកួតពីសហព័ន្ធកីឡាបាល់ទាត់ចិន បន្ទាប់ពីកើតមានភាពចម្រូងចម្រាស់ដ៍ធំមួយក្នុងការប្រកួតជាមួយក្រុម Guangzhou កាលពីថ្ងៃអាទិត្យកន្លងមក។

ជារឿងមួយដ៍កក្រើក ក្នុងការប្រកួតរវាងក្រុមជើងខ្លាំងទាំង ២ក្នុងលីគកំពូលរបស់ប្រទេសចិន Shanghai SIPG ប្រកួតជាមួយក្រុម Guangzhou បានកើតមាននូវ ការប៉ះទង្គិចយ៉ាងធ្ងន់ធ្ងរមួយ ឈានទៅដល់ការប្រើអំពើហិង្សាដាក់គ្នា។ ជាក់ស្តែងណាស់ នៅក្នុងការប៉ះទង្គិចនេះ ខ្សែបម្រើដ៍ឆ្នើមប្រស៊ីល និងជាអតីតកីឡាកររបស់ក្រុមតោខៀវ Chelsea បានរងនូវការពិន័យមិនឲ្យចូលរួម ៨ ប្រកួត នៅក្នុងលីគកំពូលរបស់ចិននេះ។ ការពិន័យនេះដែរ ត្រូវបាន សហព័ន្ធកីឡាបាល់ទាត់ចិន ឲ្យដឹងថា Oscar បានធ្វើឲ្យខុសទៅនឹងច្បាប់បាល់ទាត់ តាមរយៈការទាត់បាល់បំបុកទៅលើកីឡាកររបស់ក្រុម Guangzhou ចំនួន ២រូបដោយចេតនា។

ការធ្វើទង្វើ បែបនេះគឺវាខុសពីច្បាប់នៃការប្រកួតទាំងស្រុង ជាហេតុនាំឲ្យសហព័ន្ធសម្រេចពិន័យ Oscar ចំនួន ៨ប្រកួតបែបនេះ។ ក្នុងនោះដែរ កីឡាករ Fu និង Li ក៍ទទួលបានការពិន័យម្នាក់ ៥ ទៅ ៦ប្រកួតពីសហព័ន្ធដែរ ខណះកីឡាកររបស់ក្រុម Guangzhou មួយរូប គឺកីឡាករ Chen Zhizhao ដែលបានរុញ Oscar ឲ្យដួលក៍ទទួលបានការពិន័យ ៧ប្រកួតផងដែរ។

ខាងក្រោមនេះគឺជា វីដេអូ ដែលបង្ហាញពីសកម្មភាពនៃការប៉ះទង្គិចរវាងកីឡាកររបស់ក្រុម Shanghai SIPG និងក្រុម Guangzhou ដែលនាំឲ្យមានការពិន័យនេះ៖

https://www.youtube.com/watch?v=N-4SQ3-FnD0

មតិយោបល់