តាកែវៈ កាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ពាក់ព័ន្ធនឹងករណីប្រើប្រាស់ខុសច្បាប់នូវសារធាតុញៀន ស្ថិតក្នុងភូមិត្រាំខ្នារ ឃុំសូទី ស្រុកបាទី ខេត្តតាកែវ។
ជនសង្ស័យទី១មានឈ្មោះ ហូត សមមេសា ភេទប្រុស អាយុ១៧ឆ្នាំ ទី២ឈ្មោះ លី សុខ ភេទប្រុស អាយុ១៨ឆ្នាំ
និងទី៣ឈ្មោះ សាន់ មុន្នីរក្សា ភេទប្រុស អាយុ១៧ឆ្នាំ ទាំង៣នាក់ស្នាក់នៅភូមិឃុំកើតហេតុខាងលើ។
វត្ថុតាងដែលដកហូតបាន រួមមាន ដបជក់ថ្នាំញៀន ចំនួន៣ដប ដែកកេះចំនួន១១ ទូរសព្ទអ៊ិនចុចពិល ចំនួន២គ្រឿង កូនកាំបិតចុងស្រួច ចំនួន១ និងសម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួនផងដែរ។
បច្ចុប្បន្ន សមត្ថកិច្ចនាំខ្លួនជនសង្ស័យទាំង៣នាក់ មកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីធ្វើការដោះស្រាយបន្តតាមផ្លូវច្បាប់៕
មតិយោបល់