ព័ត៌មានកីឡា

មានជំនឿចិត្តដល់ម្លឹងផងលោក Simeone

គ្រូបង្វឹកក្រុម Atletico Madrid លោក Diego Simeone បានឲ្យដឹងថា លោកនឹងព្យាយាមធ្វើឲ្យខ្សែ​ប្រយុទ្ធបារាំង Antoine Griezmann មិនឲ្យចាកចេញពីក្រុម នៅក្នុងខែមករាខាងមុខនេះឡើយ។

បើតាមការចុះផ្សាយរបស់ Daily Mail បានឲ្យដឹងថា លោក Diego Simeone កំពុងតែព្យាយាមលួងលោម​ Antoine Griezmann កុំឲ្យចាកចេញពី Atletico Madrid ។ ជាការពិតណាស់ Griezmann កំពុងតែត្រូវបាន ពត៌មានជាច្រើនកន្លងមក បានបញ្ជាក់​យ៉ាងច្បាស់ថា ខ្សែប្រយុទ្ធបារាំងរូបនេះ នឹងចាកចេញពី Atletico Madrid ដើម្បីទៅកាន់ទ្រនុំថ្មី តែមិនទាន់ច្បាស់ថា ក្រុមណាមួយនៅឡើយទេ ស្របពេលដែល Real Madrid , Barcelona, Manchester United និង Paris Saint Germain កំពុងតែប្រជែងគ្នា ចង់បានរូបគេ។

យ៉ាងណាវិញ លោក Diego Simeone នឹងមិនឲ្យ Griezmann ចាកចេញឡើយ ព្រោះថាលោក ចង់រក្សាទុកកីឡាកររូបនេះ ដើម្បីប្រជែងពាន Laliga និង Europa League រដូវកាលនេះ ខណៈគ្រូសញ្ជាតិអេស្ប៉ាញបានសម្លឹងឃើញឱកាសឈ្នះ​ពានទាំង២នេះរួចហើយ។ ក៍ប៉ុន្តែ ភាគរយនៃការរក្សាទុក Griezmann ដូចជាមានតិចតួចណាស់ ស្របពេលដែលខ្សែប្រយុទ្ធបារាំងរូបនេះ ចង់ចាកចេញពីក្លិប ទៅហើយនោះ។ គួរបញ្ជាកផងដែរថា បើកុំតែ Atletico Madrid ជាប់ពិន័យនាពេលកន្លងមក​នោះ ប្រហែលជាពេលនេះ មិនមានវត្តមាន របស់ Griezmann នៅក្រុមអេស្ប៉ញនេះឡើយ ព្រោះថា កាលពី​រដូវក្តៅកន្លងមក Griezmann ឆិតផ្លាស់មកកាន់ក្រុម​បីសាចក្រហម Manchester United ទៅហើយ។

ដូច្នេះហើយ បើទោះបីជាយ៉ាងនេះក្តី លោក Diego Simeone នៅតែមនជំនឿចិត្តថា លោកនឹងធ្វើឲ្យ Antoine Griezmann ចាកចេញពី Atletico Madrid ឡើយ។

មតិយោបល់